ជាតិ
សេដ្ឋកិច្ច
ជប៉ុន នឹងសិក្សា​ពី​ការសាងសង់​រថភ្លើង​លើ​អាកាស​នៅ​កម្ពុជា ក្នុង​ទឹកប្រាក់ ៨00​លាន​ដុល្លារ​
09, Aug 2017 , 3:36 pm        
រូបភាព
​ភ្នំពេញ​៖ ជប៉ុន នឹងសិក្សា​ពី​គម្រោង​នៃ​ការសាងសង់​រថភ្លើង​ធុន​ស្រាល​លើ​អាកាស ក្នុង​រាជធានី​ភ្នំពេញ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្តីពី​លទ្ធផល​នៃ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល នៅ​ប្រទេស​ជប៉ុន​។​



​រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​លើ​ការអនុវត្ត​គម្រោង​អាទិភាព ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​រួមមាន គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន​និង​ចរាចរណ៍​ក្នុង​ក្រុង គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ប្រព័ន្ធ​ភស្តុភា​កម្ម​នៅ​កម្ពុជា និង​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​បម្រើ​វិស័យ​ឧស្សាហកម្ម​។​

​សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជប៉ុន​នឹង​គម្រោង​នៃ​ការសាងសង់​រថភ្លើង​ធុន​ស្រាល​លើ​អាកាស​នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ព្រមទាំង​ជួយ​ទាក់ទាញ​ភ្លៀវ​ទេសចរ ឲ្យ​មក​កម្ពុជា​ផងដែរ​»​។

​សម្តេច ហ៊ុន សែន បានស្នើ​ទៅកាន់​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន ឲ្យ​ជួយ​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស ពី​រាជធានី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់ ៨០០​លាន​ដុល្លារ​អាមេរិក​៕


Tag:
 ជប៉ុន​
  កម្ពុជា​
  រថភ្លើង​លើ​អាកាស​
  អា​បេ​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com