ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ម្រេចកំពតកំពុងសំឡឹងទីផ្សារនៅចិន ក្រៅពីអឺរ៉ុប និងអាមេរិក
17, Aug 2017 ,
9:12 am
រូបភាព
×
ដោយ:
កំពត៖បន្ទាប់ពីបរិមាណនៃការផលិតកើតឡើងជារៀងរាល់ឆ្នាំ សមាគមលើកកម្ពស់ម្រេចកំពត កំពុងតែស្វែងរកដៃគូ ដើម្បីនាំម្រេចរបស់កសិករដែលជាសមាជិកខ្លួនទៅលក់នៅក្នុងប្រទេសចិន។ បច្ចុប្បន្នសមាគមនេះ អាចផលិតម្រេចបានប្រមាណ ៨០ តោន ក្នុងមួយឆ្នាំ។
ប្រធានសមាគមន៍លើកកម្ពស់ម្រេចកំពត លោក ហួត ឡាយ លើកឡើងថា សមាគមរបស់លោក កំពុងចរចាដើម្បីស្វែងរកទីផ្សារលក់ម្រេចកសិករដែលជាសមាជិកសមាគមលោក ទៅកាន់ទីផ្សារប្រទេសចិនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងបរិមាណនៃការផលិតម្រេចកំពតកើនឡើង។ លោកថា ចិនជាទីផ្សារដ៏ធំមួយ និងពិតជាមានប្រយោជន៍ខ្លាំងសម្រាប់កសិករដាំម្រេច ប្រសិនបើប្រទេសនេះ ព្រមទទួលទិញម្រេចកំពតរបស់សមាគមលោក។
បើតាមលោកប្រធានសមាគម និងសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប គុណភាពម្រេចកំពត ត្រូវបានចាត់ចំណាត់ថ្នាក់ល្អដាច់គេនៅទូទាំងពិភពលោក។ នៅឆ្នាំ ២០១៥ ខេត្តកំពតផលិតបានម្រេចកំពតចំនួន ៦០ តោន ដែលក្នុងនោះ ៧០ ភាគរយត្រូវបាននាំចេញ ភាគច្រើនបំផុត ទៅកាន់ទីផ្សារសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន។ ឆ្នាំ ២០១៦ គឺជាជោគជ័យដ៏ធំមួយសម្រាប់ម្រេចកំពត ដោយសារផលិតផលនេះ ត្រូវបានចុះបញ្ជីនៅលើទីផ្សារសហភាពអឺរ៉ុបជាផលិតផលសម្គាល់ភូមិសាស្ត្រដែលត្រូវបានការពារ (PGI)។
ការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្ត្រ ដែលត្រូវបានការពារ បានបន្ថែមគុណតម្លៃទៅលើកេរ្តិ៍ឈ្មោះជាប្រពៃណីរបស់ម្រេចកំពត។ វាក៏ជួយប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនិងបន្លំម៉ាកសញ្ញា ដែលកំពុងចរាចរនៅក្នុងទីផ្សារសហភាពអឺរ៉ុប និងជួយលើកកម្ពស់លក្ខណៈសម្បត្តិប្រកួតប្រជែងនៃផលិតផលម្រេចកំពតនៅក្នុងទីផ្សារសហភាពអឺរ៉ុប កម្ពុជា និងនៅលើទីផ្សារផ្សេងទៀត ពីព្រោះផលិតផលនេះ អាចបិទនិមិត្តសញ្ញាគុណភាព PGI ចាប់ពីពេលនេះតទៅ។
ការឲ្យដឹងពីបំណងនាំម្រេចកំពតទៅលក់នៅប្រទេសចិនរបស់លោក ហួត ឡាយ ធ្វើឡើង នៅពេលដែលលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានធ្វើដំណើរជាមួយនឹងក្រុមអ្នកសារព័ត៌មាន ទៅទស្សនាចម្ការម្រេចសមាគមរបស់លោក ស្ថិតនៅស្រុកកំពង់ត្រាច កាលពីថ្ងៃទី ១៦ ខែសីហា។ George Edgar មានប្រសាសន៍ថា ៖ «ខ្ញុំរីករាយណាស់ដែលសហភាពអឺរ៉ុបទទួលស្គាល់ម្រេចកំពតជាផលិតផលសម្គាល់ភូមិសាស្ត្រ។ នេះគឺជាការទទួលស្គាល់នូវគុណភាពផលិតផលរបស់កសិករក្នុងស្រុក និងជាឱកាសដ៏ពិសេសសម្រាប់ការលក់និងការបង្កើតប្រាក់ចំណូល។ ខ្ញុំក៏គាំទ្រនូវគម្រោងពង្រីកទីផ្សាររបស់សមាគមនេះ»។
សូមបញ្ជាក់ថា ការដាំដុះដំណាំម្រេចនៅក្នុងប្រទេសកម្ពុជា គឺជាប្រពៃណីដែលមានអាយុកាលប្រមាណ ៧០០ ឆ្នាំ មកហើយ។ ខេត្តកំពង់ចាមនិងខេត្តកំពត គឺជាតំបន់ចម្ការម្រេចកម្ពុជាដ៏សំខាន់ជាងគេបំផុត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ម្រេចកំពត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម