ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អង្គការភ្លែនបោះគោលដៅផ្តល់ទឹកស្អាតក្នុងស្រុកចំនួន៤នៃខេត្តសៀមរាប «លោក អ៊ឹម ចាន់សុភាព មន្រ្តីទទួលបន្ទុកទឹកស្អាត និងអនាម័យ នៃអង្គការភ្លែនអន្តរជាតិកម្ពុជា ប្រចាំខេត្តសៀមរាប»
× សៀមរាប៖ អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្តើមដំណើរការនៅក្នុងខេត្តសៀមរាប ចាប់ពីឆ្នាំ២០០២។ មានគម្រោងជាច្រើន ដែលអង្គការភ្លែនបាននិងកំពុងប្រតិបត្តិការក្នុងស្រុកគោលដៅរបស់ខ្លួន។ «គម្រោងទឹកស្អាត និងអនាម័យ» ជាគម្រោងធំមួយរបស់អង្គការភ្លែន ដែលបាន និងកំពុងប្រតិបត្តិការក្នុងស្រុកគោលដៅចំនួន៤ ក្នុងខេត្តសៀមរាប រួមមានស្រុក បន្ទាយស្រី ស្រុកអង្គរធំ ស្រុកអង្គរជុំ និងស្រុកស្រីស្នំ។
មន្ត្រីទទួលបន្ទុកទឹកស្អាត និងអនាម័យ នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានឲ្យដឹងថា ក្នុងគម្រោងទឹកស្អាត និងអនាម័យ អង្គការភ្លែនបានផ្តល់ទាំងទៅតាមសហគមន៍ និងសាលារៀន។ លោក អ៊ឹម ចាន់សុភាព បន្ថែមថា នៅតាមសាលារៀន ភ្លែនមានផ្តល់ទឹកស្អាតមានសុវត្ថិភាព និងផ្តល់បង្គន់អនាម័យ ហើយរាល់ទឹកស្អាត និងបង្គន់អនាម័យ គឺធ្វើទៅតាមស្តង់ដា និងមានតម្លៃខ្ពស់។ នៅតាមសហគមន៍ ភ្លែនបានជួយជាអណ្តូងខូង ស្រះទឹក ឡជីវឧស្ម័ន និងបំផុសអនាម័យ ដែលឲ្យប្រជាពលរដ្ឋម្ចាស់ការលើគម្រោងមួយនេះដោយខ្លួនឯង។
ការធ្វើឲ្យទឹកមានសុវត្ថិភាព មុននឹងផ្តល់ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ ជាគោលដៅសំខាន់របស់អង្គការភ្លែន។ ដូច្នេះហើយ ទើបរាល់អណ្តូងទឹកមួយៗ គឺអង្គការមួយនេះគិតពីបច្ចេកទេស និងស្ដង់ដាត្រឹមត្រូវ ជាពិសេស រាល់អណ្តូងទាំងអស់ បោះក្នុងជម្រៅដែលអាចទាញទឹកប្រើប្រាស់បានគ្រប់គ្រាន់ គឺចាប់ពីជម្រៅ ២០ម៉ែត្រ ទៅ៧០ម៉ែត្រ ទៅតាមភូមិសាស្ត្រមួយៗ។
ចង់ដឹងច្បាស់ពីគម្រោងទឹកស្អាតដែលអង្គការភ្លែនអន្តរជាតិកម្ពុជា បាននិងកំពុងប្រតិបត្តិការនៅក្នុងខេត្តសៀមរាប សូមស្តាប់បទសម្ភាសរវាងអ្នកសារព័ត៌មានប្រចាំខេត្តសៀមរាប និងលោក អ៊ឹម ចាន់សុភាព ដូចតទៅ៖
Tag:
អង្គការភ្លែនអន្តរជាតិកម្ពុជា
អ៊ឹម ចាន់សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com