អត្ថបទពាណិជ្ជកម្ម
កម្មវិធីសិក្សា​គណនេយ្យ​ករ​ជំនាញ ACCA
21, Aug 2017 , 2:06 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ នាពេល​បច្ចុប្បន្ន កម្មវិធីសិក្សា​គណនេយ្យ​ករ​ជំនាញ ACCA មានការ​ចាប់អារម្មណ៍​ជាច្រើន ពី​សំណាក់​គណនេយ្យករ​ជំនាញ ឬ​សវ​នករ​នៅតាម​បណ្ដា​ក្រុមហ៊ុន​នានា ដោយសារ​កម្មវិធីសិក្សា​នេះ បានផ្ដល់​នៅ​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖ នីតិវិធី​នៃ​ការរៀបចំ​ឯកសារ ឬ​របាយការណ៍​ហិរញ្ញវត្ថុ (Financial Statement) ស្របតាម​ស្ដង់ដារ​គណនេយ្យ​អន្តរជាតិ IFRS រួមទាំង​បញ្ហា​ផ្សេងៗ ក្នុងការ​ដោះស្រាយ​កំហុសឆ្គង​គណនេយ្យ​ជាដើម​។ ជាពិសេស​កម្មវិធីសិក្សា​នេះ មាន​បញ្ចូល​ទៅលើ​ការបណ្ដុះបណ្ដាល​ជំនាញ​ច្បាប់ពាណិជ្ជកម្ម​កម្ពុជា  និង​ជំនាញ​ពន្ធដារ​កម្ពុជា​ផងដែរ វា​បន្ថែម ឲ្យ​កាន់តែច្បាស់​ដល់​គណនេយ្យ​ករ ហិ​រ​ញ្ញិ​ក និង​សវន​ករ ក្នុងការ​បំពេញ​កិច្ចការងារ​របស់ខ្លួន​។

​គុណវុឌ្ឍិ ACCA បណ្ដុះបណ្ដាល​អ្នកជំនាញ គណនេយ្យ​សវនកម្ម និង​ហិរញ្ញវត្ថុ សម្រាប់​អាជីព​កម្រិត​ខ្ពស់​។ សមាជិក ACCA នៅក្នុង​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និង​តំបន់​អាស៊ី មានមុខ​ងារ​ជា​ប្រធាន​ហិរញ្ញវត្ថុ នៅតាម​ក្រុមហ៊ុន​ចុះបញ្ជី​ខ្នាត​អន្តរជាតិ ដៃគូ​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ និង​ជា​ប្រធាន​ធនាគារ​វិនិយោគ​។ មូលដ្ឋានគ្រឹះ​នៃ​ជំនាញ​បច្ចេកទេស​របស់​ពួកគេ ត្រូវបាន​បង្កើតឡើង នៅក្នុង​កម្មវិធីសិក្សា​យ៉ាង​ម៉ត់ចត់ និង​មាន​មូលដ្ឋាន​ធំ​ទូលាយ ដែល​បង្កើតឡើង​ដោយ​អ្នកជំនាញ​ឈានមុខ​គេ នៅ​សមាគម​គណនេយ្យករ​ជំនាញ ACCA នេះ​។ ដើម្បី​ទទួលបាន គុណវុឌ្ឍិ​នេះ បេក្ខជន​ត្រូវ​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង ចំនួន​១៤​មុខវិជ្ជា​៖ ៩ មុខវិជ្ជា​គ្រឹះ ៣​មុខវិជ្ជា​ជំនាញ​សំខាន់ និង​២​មុខវិជ្ជា​ជម្រើស​។ ៩ មុខវិជ្ជា​គ្រឹះ មានដូចជា​៖

•​    ​គណនេយ្យ​សម្រាប់​អាជីវកម្ម F1
•​    ​គណនេយ្យ​គ្រប់គ្រង F2
•​    ​គណនេយ្យ​ហិរញ្ញវត្ថុ F3
•​    ​ច្បាប់ពាណិជ្ជកម្ម​កម្ពុជា (​មានតម្លៃ​ស្មើមុខ​វិជ្ជា F4)
•​    ​ការគ្រប់គ្រង​ការអនុវត្ត​ការងារ F5
•​    ​ជំនាញ​ពន្ធដារ​កម្ពុជា (​មានតម្លៃ​ស្មើមុខ​វិជ្ជា F6)
•​    ​របាយការណ៍​ហិរញ្ញវត្ថុ F7
•​    ​សវនកម្ម និង​ការធានា​អះអាង F8 និង​
•​    ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ F9​។
​រីឯ​៣​មុខវិជ្ជា​ជំនាញ​សំខាន់ មានដូចជា​៖
•​    ​អភិបាលកិច្ច ហានិភ័យ និង​ក្រមសីលធម៌ P1
•​    ​របាយការណ៍​សារ​ជីវ​កម្ម P2
•​    ​ការវិភាគ​អាជីវកម្ម P3 ។
​និង​២​មុខវិជ្ជា​ជម្រើស មានដូចជា​៖
•​    ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​កម្រិត​ខ្ពស់ P4 និង
•​    ​ការគ្រប់គ្រង​ការអនុវត្ត​ការងារ​កម្រិត​ខ្ពស់ P5​។​


 
​កម្មវិធីសិក្សា​នេះ អាច​សិក្សា​ជា​ថ្នាក់​ក្រៅ​ម៉ោង​បាន​ដោយ​មិន​ប៉ះពាល់​ដល់​ម៉ោង​ធ្វើការ​របស់​បុគ្គលិក​ម​ន្រី្ដ​រាជការ​គ្រប់​ស្ថាប័ន ដោយ​លោកអ្នក​អាច​សិក្សា ជា​រៀងរាល់​ចុង​សប្ដាហ៍​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​។ កម្មវិធីសិក្សា​ជំនាញ​គណនេយ្យ​នេះ ត្រូវ​បានរៀបចំ​ការប្រឡង និង​ការកែ​ទៅលើ​វិញ្ញាសារ​ប្រឡង ដោយ​សា្ថ​ប័ន​សមាគម​គណនេយ្យករ​ជំនាញ ហៅ​កាត់​ថា ACCA មាន​ទីតាំងនៅ​ចក្រភព​អង់គ្លេស និង​មានការ​ទទួលស្គាល់​ដោយ ១៨៣​ប្រទេស​។ ជាពិសេស​វិទ្យាស្ថាន CamEd Business School គឺជា​វិទ្យាស្ថាន​នាំមុខគេ​នៅ​កម្ពុជា ដែល​ផ្ដោត​ការបង្រៀន​ជា​ចម្បង​ទៅលើ​ជំនាញ​គណនេយ្យ ហិរញ្ញវត្ថុ និង​សវន​កម្មនេះ ហើយក៏​ជា​វិទ្យាស្ថាន​តែមួយគត់ ដែល​ត្រូវបាន​ទទួលស្គាល់​គុណភាព​នៃ​ការបណ្ដុះបណ្ដាល​កម្រិត​ខ្ពស់បំផុត​ផ្លា​ទី​នី​ម​(Platinum)​នៅ​កម្ពុជា​។ សាស្ត្រាចារ្យ​របស់ CamEd Business School គឺជា​សុទ្ធតែជា​អ្នក​ដែលមាន​ជំនាញ​ឯកទេស​ខ្ពស់ ហើយក៏​ត្រូវ​បានទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​ផងដែរ​។ វិទ្យាស្ថាន​CamEd Business School បាន​បណ្ដុះបណ្ដាល​អ្នកជំនាញ​មកពី​បណ្ដា​ក្រុមហ៊ុន ដែល​ឈានមុខ​គេ នៅ​ប្រទេស​កម្ពុជា​ជាច្រើន​ដូចជា​៖ ក្រុមហ៊ុន​សវនកម្ម​ខ្នាត​អន្តរជាតិ  PwC KPMG E&Y Deloitte ធនាគារ​កាណាឌីយ៉ា និង  ANZ Royal ។ ពត៌មាន​លម្អិត សូម​ទំនាក់ទំនង​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ ទូរស័ព្ទ​លេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១ ឬ​តាមរយៈ​គេហទំព័រ www.cam-ed.com​។​

(​អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com