រថយន្ត
អាជីវកម្ម​បិត​តែម​ឡាន​ម៉ូតូ មាន​ប្រជាប្រិយភាព ពិសេស​នៅ​អំឡុង​ថ្ងៃ​បុណ្យជាតិ
21, Aug 2017 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ផ្លូវ​ម្តុំ​មុខ​វត្ត​ទួល​សង្កែ ក្នុង​ខណ្ឌឫស្សីកែវ មាន​តូប​បិត​តែម​ម៉ូតូ​ឡាន បាន​បើក​ព្រោងព្រាត ដើម្បី​បំពេញតម្រូវការ​អ​ថិ​តិ​ជន ដែល​ចេះតែ​កើនឡើង​។ បើទោះបី​មាន​តូប​ច្រើន​ប្រជែង​គ្នា​ក្តី ប៉ុន្តែ​យូរៗ​ម្តង មាន អ​ថិ​តិ​ជន​មក​បិត​តែម​ជា​បន្តបន្ទាប់​។ លោក សួ សោ​ភ័​ណ្ឌ អាជីវករ​បិត​តែម​ម៉ូតូ​ឡាន​នៅ ក្បែរផ្លូវ​រថភ្លើង បាន​អះអាងថា អតិថិជន​របស់លោក​ភាគច្រើន មិនមែនជា​អ្នកជិះរថយន្ត​នោះទេ ប៉ុន្តែ​ម៉ូយ​ភាគច្រើន​របស់លោក គឺជា​អ្នកជិះ​ម៉ូតូ​។

 
  

​អាជីវកម្ម​បិត​តែម​ម៉ូតូ​ឡាន ត្រូវបាន​រីក​ស្អេកស្កះ​នៅ​រាជធានី​ភ្នំពេញ​។ តំបន់​មុខ​វត្ត​ទួល​សង្កែ ក៏​ស្ថិត​ក្នុងចំណោម​កន្លែង​ប្រមូលផ្តុំ​អាជីវកម្ម​នេះដែរ​។ តាមផ្លូវ​ជាប់​របង​វត្ត​ទួល​សង្កែ មាន​តូប​តូចៗ​ជាច្រើន បានបង្ហាញ​ស្លាក​យីហោ​ថា​៖«​បិត​តែម ឡាន ម៉ូតូ​…»​។     

​លោក សួ សោ​ភ័​ណ្ឌ អាជីវកម្ម​បិត​តែម​យានយន្ត​នៅ​ម្តុំ​ទួល​សង្កែ បាន​បញ្ជាក់ថា អតិថិជន​របស់លោក​ភាគច្រើន គឺជា​អ្នកជិះ​ម៉ូតូ និង​មាន​វ័យ​កណ្តាល​។ បន្ថែម​ពីនេះ លោក​ច្រើនតែ​ទទួលបាន​អ​ថិ​តិ​ជន​ជា​អ្នកបើកបរ​តាក់ស៊ី ដែល​ពួកគេ​ត្រូវ​ការបិទ​តួ​ឡាន​ទាំងមូល​តែម្តង​។ 

​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​ម៉ូតូ បើ​ថ្ងៃ​ធម្មតា ខ្ញុំ​ទទួលបាន​ម៉ូយ​៣​ឬ​៤​នាក់​។ ចំណែក ថ្ងៃ​ចុងសប្តាហ៍ ខ្ញុំ​បាន​៥​ឬ​៦​នាក់​»​។

​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម បុរស​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​ធ្វើជា​កូនជាង​បិត​តែម​ជាច្រើន​ឆ្នាំ រហូត​មានគំនិត និង​ដើមទុន បើក​តូប​ប្រកប​អាជីព​នេះ​ដោយ​ខ្លួនឯង​តែម្តង​។   
​តែម​ម៉ូតូ​មួយគ្រឿង​មានតម្លៃ​ចាប់ពី​៨ ទៅ​១៥​ដុល្លារ ខណៈ​តែម​បិត​ឡាន មានតម្លៃ​ជាង​១០០​ដុល្លារ​។ នេះ​បើតាម​ការបញ្ជាក់​របស់ សួ សោ​ភ័​ណ្ឌ​។ 

​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ លោក សួ សោ​ភ័​ណ្ឌ ដូចតទៅ​៖           








Tag:
 សួ សោ​ភ័​ណ្ឌ​
 ​ តែម​
 ​ ម៉ូតូ​ឡាន
© រក្សាសិទ្ធិដោយ thmeythmey.com