ជាតិ
រដ្ឋាភិបាល ផ្តល់​ថវិកា ៤ លាន​រៀល ដល់​សហគមន៍​នីមួយៗ​ដែល​ធ្វើការ​ក្នុង​វិស័យ​ព្រៃឈើ​
22, Aug 2017 , 9:59 pm        
រូបភាព
តំណាងសហគមន៍ព្រៃឈើ ចូលរួមក្នុងវេទិកាជាតិស្តីពី «ការការពារនិងការអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នាថ្ងៃទី២២ ខែសីហា ឆ្នាំ២0១៧។ រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
តំណាងសហគមន៍ព្រៃឈើ ចូលរួមក្នុងវេទិកាជាតិស្តីពី «ការការពារនិងការអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នាថ្ងៃទី២២ ខែសីហា ឆ្នាំ២0១៧។ រូបភាពពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ផ្តល់​ថវិកា ៤ លាន​រៀល ឬ​ស្មើ ១ ពាន់​ដុល្លារ ដល់​សហគមន៍​នីមួយៗ ដែល​ធ្វើ​កិច្ចការ ពាក់ព័ន្ធ​នឹង​វិស័យ​ព្រៃឈើ​និង​ធនធានធម្មជាតិ​។ ការសម្រេច​ភ្លាមៗ​បែបនេះ របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ធ្វើឡើង ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តីពី «​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​» ដែល​រៀបចំ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២២ ខែសីហា ។



​សម្តេច ហ៊ុន សែន បាន​លើកឡើងថា ថវិកា​ខាងលើ ដែល​ផ្តល់​ឲ្យ​សហគមន៍​នានា ដើម្បី​ចំណាយ​លើ​ការការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ មិនមាន​ទំហំ​ធំ​ប៉ុន្មាន​នោះទេ សម្រាប់​រដ្ឋាភិបាល​។ សម្តេច ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ចំណុច​នេះ គួរតែ​ត្រូវបាន​ពិនិត្យមើល​ដែរ ព្រោះ​វា​មិនធំ​ពេក​ទេ​។ វា​ត្រឹមតែ ១ ពាន់​ដុល្លារ​នោះ​។ ដូច្នេះ​យើង [​ឧទាហរណ៍​] ថា មាន ៣០០ សហគមន៍​។ ដូច្នេះ វា​អស់​តែ ៣០ ម៉ឺន​ដុល្លារ​ទេ​។ ឥឡូវ ខ្ញុំ​សម្រេច​តែម្តង គឺ​សូម​ជួន ១​សហគមន៍ ចំនួន​១​ពាន់​ដុល្លារ សម្រាប់​វិស័យ​ព្រៃឈើ ហើយ​ចាប់​អនុវត្ត​ពី​ខែមករា ឆ្នាំ​២0១៨​ទៅ​»៕

Tag:
 ហ៊ុន សែន​
  សហគមន៍​ព្រៃឈើ​
  ផ្តល់ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com