ពីនេះ ពីនោះ
រវាង​ពាក្យ «​ត្បិត​» និង «​ដ្បិត​» ប្រើ​ក្នុងន័យ​ខុសគ្នា​ដូចម្តេច​? ​
23, Aug 2017 , 7:13 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ភាគច្រើន​មិនបាន​ដឹង​ពី​អត្ថន័យ នៃ​ពាក្យ «​ត្បិត​» និង «​ដ្បិត​» ទាំងនេះ ថា ពាក្យ​ណាមួយ​ប្រើ​ក្នុងន័យ​មួយណា​ឡើយ​។ ក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​ខុសគ្នា នៃ​ពាក្យ​ទាំងពីរ​នេះ​យ៉ាង​ដូច្នេះ​ថា​៖



ទី​១) ពាក្យ «​ត្បិត​» មានន័យថា ជា​ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ​រឹត​ទៅជា «​រឹតត្បិត​» គឺ​ប្រិត​ខ្លាំង​, ក្បិតក្បៀត​ពេក​។ ឧទាហរណ៍​៖ កុំ​បណ្តែតបណ្តោយ​ពេក​, ត្រូវ​រឹតត្បិត​បន្តិច​ទៅ​, ត្រូវ​ចាយប្រាក់​រឹ​ត្បិត​បន្តិច​កុំ​កញ្ជះកញ្ជាយ​ពេក​។

​ទី​២) ពាក្យ «​ដ្បិត​» មានន័យថា ដ្បិតថា គឺ​ព្រោះថា​, ដ្បិតតែ គឺ​ព្រោះតែ​, ដ្បិតអ្វី​? គឺ​ព្រោះ​អ្វី​?....៕


© រក្សាសិទ្ធិដោយ thmeythmey.com