ជាតិ
រថយន្ត
រថយន្ត​លេខ​ដៃ និង​លេខ Auto មួយណា​ស្រួល​ប្រើ​ជាង​?
02, Dec 2018 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក អ៊​ន់ ណារិន ជាង​ជួសជុល​រថយន្ត​ទំនើប ដែលមាន​បទពិសោធន៍​៧​ឆ្នាំ​មកហើយ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រថយន្ត​ប្រើ​លេខ Auto ស្រួល​ប្រើ​នៅ​ប្រទេស​ដែលមាន​ផ្លូវ​រាប និង​តំបន់​ទីក្រុង ខណៈ​រថយន្ត​ប្រើ​លេខ​ដោយ​ដៃ គឺ​ងាយស្រួល​ប្រើ​លើ​ប្រភេទ​ផ្លូវ​ភ្នំ ឬ ផ្លូវ​លំបាក​។



​កំពុង​ជួសជុល​ឡាន​នៅ​យានដ្ឋាន​មួយ​ក្បែរ​ផ្សារ​ទួល​ទំពូង លោក អ៊​ន់ ណារិន ដែលមាន​សម្លៀកបំពាក់​ឯកសណ្ឋាន​ផង​នោះ បាន​ថ្លែងថា រថយន្ត​ប្រើ​លេខ​ដោយ​ដៃ គេ​ពេញនិយម​ប្រើ​នៅ​ប្រទេស​ដែលមាន​ផ្លូវ​លំបាក ឬ​ផ្លូវ​ភ្នំ​ជាដើម​។   លោក​ពន្យល់ថា រថយន្ត​ប្រើ​លេខ​ដោយ​ដៃ មាន​កម្លាំង​ខ្លាំង ពេល​ឡើង​ទួល ឬ​ជាប់​ភក់​។ ចំណែក រថយន្ត​លេខ Auto  គេ​ច្រើន​ប្រើ​នៅ​ផ្លូវ​រាបស្មើ ឬ​តំបន់​ទីប្រជុំជន ឬ​ទីក្រុង​។   

​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ លោក អ៊​ន់ ណារិន ដូចតទៅ​៖     





Tag:
 ជាង​ជួសជុល​
 ​ រថយន្ត​
 ​ អ៊​ន់ ណារិន
© រក្សាសិទ្ធិដោយ thmeythmey.com