អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Ford ធ្វើការ​តាំង​បង្ហាញ​រថយន្ត នៅ​ផ្សារ​ទំនើប AEON
01, Sep 2017 , 9:15 am        
រូបភាព
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​តំណាង​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត ហ្វ​ដ (Ford) ប្រចាំ​ប្រទេស​កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍​តាំង​បង្ហាញ​រថយន្ត Ford ចំនួន​៤​ថ្ងៃ គឺ​ចាប់ពី​ថែ្ង​ទី​៣១ ខែសីហា ដល់​ថៃ្ង​ទី ០៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ផ្សារ​ទំនើប AEON ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ ម៉ោង ៩ យប់​។​

​ការដាក់​តាំង​បង្ហាញ​នេះ មាន​វត្តមាន​របស់រ​ថយ​ន្ត Ford Mustang, Explorer, Ecosport, Everest និង Ford Ranger ក្នុង​គោលបំណង​ដើម្បី​ផ្តល់ឱកាស​ជូន​អតិថិជន ឲ្យ​បាន​យល់​និង​ជ្រាប​ច្បាស់​ពី​លក្ខណៈពិសេស នៃ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​រថយន្ត Ford ម្យ៉ាងទៀត​អតិថិជន​នឹង​មានឱកាស​ទទួលបាន​នូវ​កម្មវិធី​ផ្ដល់ជូន​ពិសេស​គឺ​កម្មវិធី Ford Truck Month ដោយ​អតិថិជន​គ្រាន់តែ​ទិញ​រថយន្ត Ford Ranger 2017 អតិថិជន​នឹង​ទទួលបាន​ម៉ូតូ​ហុងដា Dream ស៊េរី​ថ្មី ឆ្នាំ​២០១៧ ចំនួន​១​គ្រឿង ឬ សាច់ប្រាក់​សុទ្ធ​ចំនួន ១, ៥០០​ដុ​លា្ល​រ​ភ្លាមៗ​ដោយ​មិនចាំបាច់​ចាប់ឆ្នោត កម្មវិធី​នេះ​មាន​ត្រឹមតែ​រយៈពេល ៤ ថ្ងៃ​នៃ​ការតាំង​បង្ហាញ​នេះ​តែប៉ុណ្ណោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុមហ៊ុន  Ford ក៏មាន​កម្មវិធី​កម្សាន្ត​ពិសេសៗ​សម្រាប់​អតិថិជន​ផងដែរ ដោយ​លោកអ្នក​គ្រាន់តែ​ថតរូប Selfie ជាមួយ​រថយន្ត Ford ណាមួយ​នឹងមាន​ឳ​កាស​ឈ្នះ​រង្វាន់​យ៉ាង​ស្រស់ស្អាត​ពី​ក្រុមហ៊ុន Ford​។​

​សូម​អញ្ជើញ​មក​ទស្សនា និង​ទទួលយក​បទ​អត្ថប្រយោជន៍​ទាំងអស់នេះ នៅ​ផ្សារ​ទំនើប AEON ដែលមាន​ទីតាំង​ស្ថិតនៅ Daylight Plaza ជាន់​ផ្ទាល់​ដី​។​
​សម្រាប់​ពត៌មាន​លម្អិត សូម​ធ្វើការ​ទំនាក់ទំនង​មក​លេខ ០១២ ៣៣៣ ៩៧៥ ៕


© រក្សាសិទ្ធិដោយ thmeythmey.com