ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
បែកធ្លាយស្មាតហ្វូនស៊េរីថ្មី របស់ HUAWEI មានកាមេរ៉ា 4គ្រាប់ តែមិនមែនជា MATE 10
16, Sep 2017 ,
12:35 pm
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ ក្រោយពីបែកធ្លាយពាក្យចចាមអារ៉ាម និងរូបភាពជាច្រើន របស់ស្មាតហ្វូន Huawei Mate 10 ឥលូវនេះលេចចេញនូវព័ត៌មានថ្មីថា Huawei ស្មាតហ្វូនស៊េរីថ្មីមួយទៀត និងមានបំពាក់នូវ កាមេរ៉ាបួនគ្រាប់។
យោងតាមព័ត៌មានបែកធ្លាយលើប្រពន្ធ័អ៊ីនធឺណែត បង្ហាញថា ក្រុមហ៊ុនHuawei បានបំពាក់កាមេរ៉ាបួនគ្រាប់ (មុខ2 និងក្រោយ2) លើស្មាតហ្វូនស៊េរីថ្មី គឺ Huawei nova 2i ដែលឆ្លុះបញ្ចាំងពីភាពខ្លាំងនៃបច្ចេកវិជ្ជា ការថតរូបបែប Selfie-centric ស៊េរីថ្មី ទំនើប។
Huawei nova 2i មិនមែនជាស្មាតហ្វូនដែលមានទំហំតូចនោះទេ។ ស្មាតហ្វូននេះមាន ទំហំអេក្រង់ 5.9 អ៊ីង ជាមួយនឹងកម្រិតអេក្រង់ FullHD+ (2160x1080p) ដែលមាន 18:9 aspect ratio មានរ៉េមទំហំ 4GB និងម៉េមូរី ក្នុង ម៉ាស៊ីនទំហំ 64GB (លោកអ្នកអាចបន្ថែម microSD ទំហំដល់ទៅ 256GB) ។ ស្មាតហ្វូននេះ បំពាក់នូវឈីប HiSilicon Kirin octa-core SoC ដែលមានល្បឿន 2.36GHz ថាមពលថ្ម 3,240mAh ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ដំណើរការជាមួយនឹង EMUI5.1 ផងដែរ។
ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបំពាក់នូវកាមេរ៉ាចំនួន4 គឺកាមេរ៉ាភ្លោះនៅខាងមុខ និងកាមេរ៉ា ភ្លោះនៅខាង ក្រោយ។ នៅផ្នែកខាងក្រោយ កាមេរ៉ាភ្លោះគឺ 16MP + 2MP ចំនែកកាមេរ៉ា ភ្លោះខាងមុខគឺ 13MP + 2MP រួមជាមួយនឹងភ្លើង LED Flash ផងដែរ។
ស្មាតហ្វូនស៊េរី Huawei Nova ដំបូងគេត្រូវបានដាក់បង្ហាញនៅឆ្នាំ 2016 ដោយឈ្មោះមានប្រភពមកពីពាក្យ "ការបង្កើតថ្មី (Innovation)" ដែលជាទិដ្ឋភាពស្នូលនៃទស្សនវិជ្ជារបស់ក្រុមហ៊ុន Huawei ។ ស្មាតហ្វូន ស៊េរី HUAWEI nova ត្រូវបានរចនាឡើង យ៉ាងល្អប្រណិត ជាស្មាតហ្វូនស៊េរីទំនើប ថ្នាក់កណ្តាល មានសមត្ថភាពល្អ គ្រប់ចំណុចលើសពីតម្លៃ ដោយផ្តល់នូវលក្ខណៈពិសេសនិងមុខងារល្អបំផុតមិនគួរឱ្យជឿសម្រាប់អតិថិជន ហើយជាពិសេសភ្ជាប់ជាមួយនឹងទាំងកាមេរ៉ាដ៏ល្អឥតខ្ចោះ រស់រវើកនិងមានអាយុកាលយូរអង្វែង។
គួររំលឹកថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដែល តែងតែនាំមុខបដិវត្តន៍ឧស្សាហកម្មពិសេស រួមមានបច្ចេកវិទ្យា ស្កេនក្រយ៉ៅដៃ និងកាមេរ៉ាភ្លោះ សម្រាប់ស្មាតថ្នាក់កណ្តាល ដូចជាស្មាតហ្វូនស៊េរី GR5 ជាដើម ហើយពេលនេះ ក៏គ្មានអ្វីគួរឲ្យចំឡែកភ្ញាក់ផ្អើលឡើយ ដែលក្រុមហ៊ុនមួយនេះ នាំយកនូវលក្ខណៈ បច្ចេកទេសពិសេសៗ មកបន្ថែមលើចំណុចស្មាតហ្វូនកំពូលៗរបស់ខ្លួន។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម