កីឡាជាតិ
ជាតិ
បឹងកេត​ទម្លាប់​ទ័ព​ពី Top 4 ខណៈ​ស្វាយរៀង និង​ណា​ហា​វើ​ល​រក្សា​ទីតាំង​បានល្អ​
17, Sep 2017 , 10:39 am        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​បឹងកេត​បាន​ទម្លាក់​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​ពី​តំបន់ Top 4 ក្រោយ​យកឈ្នះ ៣-១ នា​ជំនួប​សប្តាហ៍​ទី​១៦​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា​។ ចំណែក​ព្រះខ័ន​រាជ​ស្វាយរៀង និង​ណាហ្គា​វើ​ល​រក្សា​ទីតាំង​បាន​យ៉ាង​ល្អ​ក្រោយ​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​។ សម្រាប់​ថ្ងៃអាទិត្យ​ទី​១៧ កញ្ញា នេះ​មានការ​ប្រកួត​ចំនួន​៣​គូ​ក្នុងនោះ​ស៊ីម៉ាក់​ប៉ះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ម៉ោង​៤​រសៀល មុន​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​អាស៊ី​អឺរ៉ុប​ម៉ោង​៦​ល្ងាច និង​ប៉ូលិស​ជួប​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ម៉ោង​៦:៣០​នាទី​។



​ក្រុម​បឹងកេត​បាន​ទម្លាក់​ក្រុម​ទ័ព​ចេញ​តំបន់ Top 4 ឲ្យ​មកឈរ​លេខ​រៀង​ទី​៥​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៦​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៧​។ ការទម្លាក់​នេះ បន្ទាប់ពី​បឹងកេត​បាន​យកឈ្នះ​ទ័ព ៣-១ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​បឹងកេត​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៣​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៦​។

​សម្រាប់​ការប្រកួត​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​ទាំងពីរ​នៅ​ស្តា​ត​ចាស់ កីឡាករ ខៀវ វិបុល បាន​ទាត់​បាល់​ពិន័យ Free Kick សម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​បឹងកេត​នៅ​នាទី​១៦ មុន​កីឡាករ Kim Kyonghun តែ​តបាល់​បញ្ចូល​ទី​បានសម្រេច​ក្រោម​ការលើក​ចេញពី​ជ្រុង ដើម្បី​តាម​ស្មើ ១-១ ឲ្យ​ទ័ព​នៅ​នាទី​ទី​២០​។ កីឡាករ Maycon Calijuri ទទួលបាន​ឱកាស​នៅ​នាទី​ទី​២៦​ក្រោម​ការបញ្ជូន​យ៉ាង​ល្អ​ពី Samuel តែ​ធ្វើ​មិនបាន​សម្រេច​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​ស្មើ ១-១ រហូត​ចប់​វគ្គ​ទី​១​។



​ការប្រកួត​វគ្គ​ទី​២​ដំណើរការបាន​ប្រមាណ​ជិត​១០​នាទី​កីឡាករ Maycon បានសម្រេច​គ្រាប់​ទី​២​ឲ្យ​បឹងកេត​ដោយ​បាល់​ពិន័យ Free kick នៅ​នាទី​៥៤ មុន​កីឡាករ Esoh Paul Omogba សម្រេច​គ្រាប់​ទី​៣​ដែលជា​គ្រាប់​បាល់​ជ័យជម្នះ ៣-១ សម្រាប់​បឹងកេត​នៅ​នាទី​៩០+4​។​

​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៦ ដោយមាន​៣៧​ពិន្ទុ​ក្រោយ​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ២-០ នៅ​កីឡដ្ឋាន​គីរីវង់ ខណៈ​ណាហ្គា​វើ​លប​ន្ត​ឈរ​លេខ​រៀង​ទី​២​ដោយមាន​៣២​ពិន្ទុ បន្ទាប់ពី​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៣-០ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។​

​ដោយឡែក​នៅ​ថ្ងៃអាទិត្យ​ទី​១៧ ខែកញ្ញា នេះ​មានការ​ប្រកួត​ចំនួន​៣​គូ ក្នុងនោះ​ស៊ីម៉ាក់​ត្រូវ​តទល់​ជាមួយ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ម៉ោង​៤​រសៀល មុន​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ប្រើ​កីឡដ្ឋាន RSN ស្វាគមន៍​អាស៊ី​អឺរ៉ុប​នៅ​ម៉ោង​៦​ល្ងាច និង​ប៉ូលិស​ជួប​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ម៉ោង​៦:៣០​នាទី​៕


Tag:
 បាល់ទា់ត់​
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com