ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
Mercedes ប្រភេទ​Vito Tourer និង​ជា​រថយន្ត​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែលមាន​សមាជិកគ្រួសារ​ច្រើន​
23, Oct 2017 , 8:19 pm        
រូបភាព
​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ខាងមុខនេះ ក្រុមហ៊ុន Star Auto Cambodia សូម​ណែនាំ​រថយន្ត Mercedes-Benz ប្រភេទ Vito Tourer116 CDI ជា​ប្រភេទ​រថយន្ត​ដែល​ស័ក្តិសម​ជាទីបំផុត សម្រាប់​អតិថិជន​ដែលមាន​សមាជិកគ្រួសារ​ច្រើន ចាប់ពី​៧​នាក់ ដល់​១១​នាក់​។ Vito Tourer116 CDI ប្រភេទ​ម៉ា​សូត មាន​កម្លាំង​ស្ទុះ​ខ្លាំង ហើយ​បើកបរ អាច​បើក​ដោយ​ទំនុកចិត្ត មិន​ថា​ផ្លូវ​ឆ្ងាយ​ឬ​ជិត​នោះទេ​។ នេះ​បើតាម លោក ឃុន ចាន់ថា អ្នកគ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុម​ហ៊ុម Star Auto Cambodia​។ លោក​ចាន់ថា បន្ថែមទៀតថា​៖«​ប្រភេទ​ម៉ា​សូត ជិះ​ដល់​១១​នាក់ តិច​ឡាន​ហ្នឹង​ខ្សោយ គឺ​អត់​ទេ គឺ​ខ្លាំងណាស់ ស្ទុះ​មែនទែន វា​ខ្ពស់ ដូច​ជិះ​ក្នុង​រថយន្ត​SUV ខ្នាត​ខ្ពស់​អីចឹង​។ បើ​អ្នកបើកបរ គាត់​មាន​អារម្មណ៍​ថា​គាត់​បើក​ដោយ​ទំនុកចិត្ត​តែម្តង សម្ទុះ​ម៉ាស៊ីន​ខ្លាំង ឡាន​អត់​ឃ្លេងឃ្លោង ហើយ​ការបើកបរ​របស់គាត់​អត់​ប្រឹង​ទេ​»​។



​ដើម្បី​ជ្រាប​លម្អិត​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ឃុន ចាន់ថា អ្នកគ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុម​ហ៊ុម Star Auto Cambodia ដូចតទៅ​៖




​សូម​អញ្ជើញ​ទៅ​ទស្សនា​រថយន្ត Vito Tourer116 CDI នៅ​សាល​តាំង​បង្ហាញ​រថយន្ត​Mercedes-Benz ដើម្បី​ទទួលបាន​ព័ត៌មាន​កាន់តែ​លម្អិត​ពី​ភ្នាក់ងារ​រថយន្ត​របស់​ក្រុមហ៊ុន Star Auto Cambodia ដែល​ស្ថិតនៅ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​អាចទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕


Tag:
 Mercedes
  Star Auto
 ​ ឃុន ចាន់ថា​
  Vito Tourer
© រក្សាសិទ្ធិដោយ thmeythmey.com