ជាតិ
សង្គមជាតិ
ពីថ្ងៃ​ទី​២0 ដល់​ថ្ងៃទី​២៧ ខែកញ្ញា កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់ ស្ទើរ​ទូទាំងប្រទេស​
20, Sep 2017 , 3:37 pm        
រូបភាព
ភ្នំពេញ៖ តាម​ការ​ព្យា​ករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យយ​ម​ទៅ​ច្រើន ស្ទើរតែ​នៅ​គ្រប់​តំបន់ ចាប់ពី​ថ្ងៃទី​២0 ដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២0១៧​។ ការធ្លាក់​ភ្លៀង​នេះ គឺ​ដោយសារ​កម្ពុជា ទទួល​ទ្ធិ​ពល​ពី​ប្រព័ន្ធ​ស​ម្ពា​ម​ទាប​ម្យ៉ាង ដែល​ហៅថា ITCZ​។​



​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ឲ្យ​ដឹង​ទៀតថា នៅតាមបណ្តា​រាជធានី​-​ខេត្ត ដែល​ស្ថិតក្នុង​តំបន់​វាលទំនាប និង​តំបន់​ខ្ពស់​រាប នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្គួរ ទៅ​ច្រើន​។ ចំ​ណែ​ឯ តំបន់​មាត់សមុទ្រ​វិញ ក៏​នឹងមាន​ភ្លៀង​ធ្លាក់​ពីកម្រិតបង្គួរ​ទៅ​ច្រើន​ដែរ​។ ក្រសួង​បាន បញ្ជាក់ថា លើ​ផ្ទៃសមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន និង​មាន​ខ្យល់​បក់បោក​ខ្លាំង ជាមួយនឹង​រលក​ខ្ពស់ៗ​។

​ក្រសួង បាន​អំពាវនាវ​ដល់​អ្នក​ទេ​សាទ​និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើត​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​៕


Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com