ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ បុរស ពេលចាស់ទៅប្រឈមនឹងជំងឺក្រពេញប្រូស្តាតរីកធំ ឬជំងឺតម្រង់នោម
× មនុស្សប្រុសវ័យចំណាស់ភាគច្រើន ជៀសមិនផុតពីជំងឺក្រពេញប្រូស្តាតរីកធំ។ រោគសញ្ញានៃជំងឺក្រពេញប្រូស្តាតរីកធំ អាចពាក់ព័ន្ធនឹងបញ្ហានោមអត់អស់ ឬមានបញ្ហាជាមួយនឹងការទុកទឹកនោមក្នុងប្លោកនោម។
រោគសញ្ញា ដែលទាក់ទងទៅនឹងការនោមអត់អស់ពីផ្លោកនោម មានដូចជា៖
.លំបាកក្នុងការនោម ( នោមប្រឹង )
.ថយចុះកម្លាំងក្នុងការបញ្ចេញទឹកនោម ( ហូរខ្សោយ )
.នៅមានទឹកនោមហូររឹមៗ បន្ទាប់ពីនោមរួច
.មានអារម្មណ៍ថា នោមអត់អស់
.នោមញឹក
.ឈឺចាប់ពេលនោម។
រោគសញ្ញា ដែលទាក់ទងទៅនឹងការផ្ទុកទឹកនោមរបស់ប្លោកនោម មានដូចជា៖
.នោមយប់
.នោមញឹកញាប់
.មិនអាចទប់ទឹកនោមបាន៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com