ជាតិ
រដ្ឋមន្ត្រី​អប់រំ អំពាវនាវ​ដល់​សិស្ស​និស្សិត​បរិច្ចាគ​ឈាម ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​
28, Sep 2017 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​អប់រំ បាន​អំពាវ​ដល់​សិស្ស​និស្សិត​ទាំងឡាយ ជួយ​ចូលរួម​ផ្តល់​ឈាម​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​។ បើតាម​លោក​រដ្ឋមន្ត្រី ការបរិច្ចាគ​ឈាម គឺជា​កាយវិការ​មនុស្ស​ធម៌​។

  


​ថ្លែង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​អំណោយ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អំពាវ​ដល់​សិស្ស​និស្សិត​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​ជួយសង្គ្រោះ​ជីវិត​មនុស្ស​។ លោក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​អំពាវនាវ ដល់​សិស្ស​និស្សិត យុវជន ចូលរួមចំណែក​បរិច្ចាគ​ឈាម​ឱ្យបាន​កុះករ​»​។

​បើតាម​លោក​រដ្ឋមន្ត្រី ការផ្តល់​ឈាម​មិន​ត្រឹមតែ​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ដល់​សុខភាព​អ្នកផ្តល់​ឈាម និង​ជា​កាយវិការ​ប្រកបដោយ​មនុស្សធម៌​ផងដែរ​។ ទាក់ទង​នឹង​ការផ្តល់​ឈាម​នេះដែរ វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រូវបាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ស្រង់​ប្រសាសន៍ថា ក្នុង​មួយឆ្នាំ មនុស្សពេញវ័យ​អាច​បរិច្ចាគ​ឈាម​បាន​ប្រមាណ​៣​ដង​សម្រាប់​ស្ត្រី និង​៤​ដង​សម្រាប់​បុរស​។ លោក​វេជ្ជបណ្ឌិត​ថ្លែង​បែបនេះ​ថា​៖ «​ការផ្តល់​ឈាម មិនបាន​ប៉ះពាល់​ដល់​សុខភាព​ឡើយ ព្រោះ​ឈាម​នឹងត្រូវ​បាន​ផលិត​ឡើងវិញ​នៅក្នុង​ខួរឆ្អឹង​របស់​មនុស្ស​»៕            


Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  ឈាម​
© រក្សាសិទ្ធិដោយ thmeythmey.com