ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រថយន្ត
Star Auto ចូលរួមអង្គាសប្រាក់ ដើម្បីសង់អគារស្នាក់នៅគ្រូរបស់អង្គការមួយនៅខេត្តកណ្តាល
02, Oct 2017 ,
6:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយរថយន្តMercedes-Benz ប្រចាំកម្ពុជា បានចេញមុខឧបត្ថម្ភកម្មវិធីសប្បុរសធម៌មួយ ដែលប្រព្រឹត្តទៅកាលពីពីរាត្រីថ្ងៃសុក្រ ទី២៩ ខែកញ្ញាកន្លងទៅ នៅសាលាអន្តរជាតិភ្នំពេញ(ISPP) ។
ជាកម្មវិធីរៃអង្គាសថវិកា ដើម្បីយកទៅកែលម្អហេដ្ឋានរចនាសម្ព័ន្ធមួយចំនួន នៅក្នុងអង្គការមួយនៅក្នុងខេត្តកណ្តាល ដែលកំពុងតែអនុវត្តគម្រោង«បណ្តុះបណ្តាលគ្រូកម្ពុជា» ក៏ដូចជាសង់អគារស្នាក់នៅសម្រាប់លោកគ្រូ អ្នកគ្រូផងដែរ។ រាត្រីនេះ ត្រូវបានអ្នករៀបចំឲ្យឈ្មោះថា«រាត្រីឆ្លើយសំណួរ យករង្វាន់និងអង្គាសប្រាក់»។
លោក ជេមស៍ ហ្សឹមឃី(James ZEMKE) អគ្គនាយកនៃរបស់ក្រុមហ៊ុន Mercedes-Benz (មើស៊ីឌីស-បិនស៍)ប្រចាំកម្ពុជា បានថ្លែងបញ្ជាក់មូលហេតុដែល ក្រុមហ៊ុនរបស់លោកចូលរួមក្នុងកម្មវិធីរៃអង្គាសថវិកាដូច្នេះថា៖«យើងជឿជាក់ថា ការអប់រំ គឺមានសំខាន់ណាស់ មិនត្រឹមសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែក៏ល្អណាស់ដែរសម្រាប់ក្រុមហ៊ុន star Autoរបស់យើង ពីព្រោះនៅពេលដែលកម្ពុជាមានគ្រូបង្រៀនដែលល្អ ពួកគាត់អាចបង្រៀនក្មេងជំនាន់បានល្អ និងមានគុណភាពខ្ពស់ នៅពេលនោះហើយ ដែលមានអ្នកជំនាន់ក្រោយដែលមានសមត្ថភាពទាំងនោះ មកធ្វើការជាមួយយើង» ។
ទន្ទឹមជាមួយគ្នានេះដែរ លោក James ZEMKE ក៏សង្ឃឹមដែរថា ក្រុមហ៊ុន Mercedes-Benz នឹងអាច ចូលរួមនៅក្នុងកម្មវិធីសប្បុរសធម៌បែបនេះនៅឱកាសក្រោយទៀត។
ក្រុមហ៊ុន Star Auto Cambodia ជាក្រុមហ៊ុនដែលទទួលបានបានសិទ្ធិនាំចូល និងចែកចាយលក់ផ្តាច់មុខ រថយន្តប្រណីត Mercedes-Benz (មើស៊ីឌីស-បិនស៍) នៅកម្ពុជា។ លោកអ្នកអាចអញ្ជើញទៅទស្សនារថយន្តប្រណីត Mercedes-Benz ជាច្រើន នៅShowroomរបស់ក្រុមហ៊ុន ដែលស្ថិតនៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលត្រូវបានមហាជនទទួលស្គាល់ថា «ជាកន្លែងតាំងបង្ហាញរថយន្តថ្មីទំនើបដ៏ប្រណីត ធំសម្បើមដាច់គេនៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះយានដ្ឋានសម្រាប់ថែទាំ និងជួសជុលរថយន្ត របស់ក្រុមហ៊ុន Star Auto Cambodia ក៏ធំបំផុតលើសគេផងដែរ ដែលមានគ្រឿងសម្ភារ ឧបករណ៍ទំនើបៗ និងបំពាក់ទៅដោយបច្ចេកវិទ្យាចុងក្រោយ ត្រឹមត្រូវទៅតាមបទដ្ឋានស្តង់ដារអន្តរជាតិដ៏ល្អឥតខ្ចោះតែម្តង។
ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងទៅកាន់លេខទូរសព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
James ZEMKE
Star Auto
Mercedes-Benz
គ្រូ
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម