ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
និស្សិតខ្មែរ៥នាក់ ច្នៃឡានធ្វើជាតូបកាហ្វេ បង្កើតការចាប់អារម្មណ៍ខ្លាំងពីអ្នកដំណើរ
02, Oct 2017 ,
8:39 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ កន្លងមកគេឃើញអ្នកជំនួញមួយចំនួន បានយកទូកុងទឺនឺ(container) ច្នៃធ្វើជាតូប ឬហាង ប៉ុន្តែនិស្សិតខ្មែរ៥នាក់ បែរជាចូលភាគហ៊ុនគ្នាច្នៃឡានកញ្ចាស់មួយគ្រឿង ធ្វើជាតូបកាហ្វេដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកដំណើរ។ តូបកាហ្វេច្នៃពីឡាននេះ ស្ថិតនៅលើបណ្តោយផ្លូវ២៧១ ជិតបណ្ណាគារសន្តិភាព។
រថយន្តកញ្ចាស់ពណ៌សមួយគ្រឿងដែលគ្មានកង់ គ្មានម៉ាស៊ីន និងមានតែសំបក ដែលស្ថិតនៅផ្លូវ២៧១ជិតបណ្ណាគារសន្តិភាព ជាតូបកាហ្វេ ដែលច្នៃដោយនិស្សិតកម្ពុជាមួយក្រុមនាក់។ តូបកាហ្វេច្នៃពីសំបកឡាននេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយញឹកញាប់មានយុវជនមកថតរូបកម្សាន្តទៀតផង។
លោក ហាន វាសនា ភាគហ៊ុនម្នាក់ក្នុងចំណោម៥នាក់ បានប្រាប់សារព័ត៌មាន thmeythmey.com ថា ក្រុមរបស់លោក បានទិញសំបករថយន្តចាស់មួយគ្រឿងដែល ក្នុងតម្លៃ៩០០ដុល្លារ យកមកច្នៃធ្វើជាតូបកាហ្វេ ដើម្បីធ្វើឲ្យអ្នកដំណើរចាប់អារម្មណ៍។ លោកបាននិយាយថា៖«ខ្ញុំច្នៃឡាននេះ ដើម្បីទាក់ទាញឲ្យអ្នកដំណើរឈប់មើល ពេលគេឈប់មើល គេនឹងទិញកាហ្វេ។ ម្យ៉ាងខ្ញុំឃើញគេច្នៃទូកុងធើនឺធ្វើជាហាងច្រើនដូច្នេះ ទើបខ្ញុំច្នៃឡាននេះ ធ្វើឲ្យប្លែកពីគេដើម្បីទាក់ទាញ។ បើធ្វើដូចគេដដែល ខ្ញុំមិនធ្វើទេ»។ បើតាមលោក ហាន វាសនា អាជីវកម្មមួយនេះ បានប្រើប្រាស់ដើមទុនអស់ប្រមាណ៤ពាន់ដុល្លារអាមេរិក។
និស្សិតវ័យ២២ឆ្នាំ មកពីខេត្តព្រៃវែងរូបនេះ បានបន្តថា អាជីវកម្មកាហ្វេរបស់លោក មិនមែនគ្រាន់តែកែច្នៃឡានប៉ុណ្ណឹងទេ តែក្រុមលោក ក៏ផ្តោតសំខាន់លើគុណភាពកាហ្វេដែរ។ ដ្បិតជាកាហ្វេលក់លើចិញ្ចើមផ្លូវដូចកាហ្វេចល័តដទៃមែន ប៉ុន្តែតម្លៃមិនចាញ់កាហ្វេដែលមាន Franchise ល្បីៗ ប៉ុន្មានឡើយ។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់សារព័ត៌មានអេឡិចត្រូនិកthmeythmey.com ជាមួយ លោក ហាន វាសនា ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ហាន វាសនា
រថយន្ត
កាហ្វេ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
1 សប្តាហ៍
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម