ជាតិ
​ទីប្រឹក្សា​ផ្ទាល់​សម្តេច ហ៊ុន សែន ៩​រូប​ឡើង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
04, Oct 2017 , 9:57 am        
រូបភាព
លោក ជុំ កុសល ស្ថិតក្នុងចំណោម​ទីប្រឹក្សាផ្ទាល់​៩នាក់របស់សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​ទើបឡើង​ឋានៈស្មើ​រដ្ឋមន្ត្រី។ រូបថត ហ្វេសប៊ុក
លោក ជុំ កុសល ស្ថិតក្នុងចំណោម​ទីប្រឹក្សាផ្ទាល់​៩នាក់របស់សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​ទើបឡើង​ឋានៈស្មើ​រដ្ឋមន្ត្រី។ រូបថត ហ្វេសប៊ុក
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​៩​រូប បានទទួល​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​។ នេះ​បើតាម​ព្រះរាជក្រឹត្យ ចុះហត្ថលេខា​ដោយ​សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី​។



​បើតាម​ព្រះរាជក្រឹត្យ ដែល​ចុះ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ ទីប្រឹក្សា​ទាំង​៩​រូប​ដែល​ទទួលបាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​នោះ រួមមាន លោក ខាំ​ពូន កែវ​មុណី លោក ប៉ែន អ៊ា​ន លោកស្រី ញ៉ែម ស៊ី​ណាត ហើយ​ជាមួយគ្នានេះ លោក ប្រាក់ ផល្លា លោក ជុំ កុសល លោក ស៊ា​ង ប៊ុន​លាង លោក ឈឹម សារ៉េត លោក មួន សារ៉ន និង​លោក ប្រាក់ ផល្លី ឡើង​ឋានៈ​ដោយ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​៕




Tag:
 សម្តេច ហ៊ុន សែន​
  ទីប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com