កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរស​បិសាច​ក្រហម Roy Keane ណែនាំ​ឲ្យ​កីឡាករ​នាំគ្នា​លេងអុក​ដើម្បី​បំបាត់​ស្ត្រេ​ស​
04, Oct 2017 , 7:39 pm        
រូបភាព
​លោក Roy Keane អតីត​វីរបុរស​ក្រុម Manchester United ជំរុញ​ឲ្យ​កីឡាករ «​លេងអុក​» ដើម្បី​សម្រួល​អារម្មណ៍​តានតឹង​ដែល​ទាក់ទង​បញ្ហា​ខួរក្បាល​ដោយសារ​ប៉ះទង្គិច​គ្នា​នៅពេល​ប្រកួត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​



Keane ដែលមាន​វ័យ​៤៦​ឆ្នាំ ​បច្ចុប្បន្ន​មាន​តំណែង​ជា​ជំនួយការ​គ្រូបង្វឹក​លោក Martin O'Neill របស់​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់​។​

​បន្ទាប់ពី​មើល​ឃើ​ថា​មាន​កីឡាករ​មួយចំនួន​ជួប​បញ្ហា​ខួ​ក្បាល​រហូត​សម្រេចចិត្ត​ចូលនិវត្តន៍ និង​ខ្លះទៀត​ត្រូវ​បាត់បង់​ជីវិត អតីត​សមាជិក​កូនក្រុម​លោក Sir Alex Ferguson កាលពី​នៅ​ដឹកនាំ​បិសាច​ក្រហម បាន​ណែនាំ​ឲ្យ​កីឡាករ លេងអុក ប្រសិនបើ​ពួកគេ​មានការ​ព្រួយបារម្ភ​អំពី​ការឈឺចាប់​ទាំងអស់នោះ​។​

«​ខ្ញុំ​ប្រាកដថា​មាន​តម្រូវការ​ស្រាវជ្រាវ​បន្ថែមទៀត​ពី​បញ្ហា​ខាងលើ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ការព្រួយបារម្ភ​អំពី​ផ្នែក​រាងកាយ​របស់​អ្នក​ក្នុង​កីឡា​ផ្សេងៗ អ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន ហើយ​អ្នក​គួរតែ​លេងអុក​។ អុក ជា​ផ្នែក​មួយ​នៃ​កីឡា​ដែរ វា​អាចជា​ជំនួយ​ដល់​អ្នកកីឡា​បាល់បោះ បាល់ទាត់ ឬក៏​បាល់អោប​នៅពេល​ពួកគេ​មាន​បញ្ហា​ឈឺចាប់​ក្រោយ​ការប្រកួត​»​។ Roy Keane បាន​ប្រាប់​ដូច្នេះ​។​


               Kevin-Doyle អាវបៃតងព្យាយាមដណ្តើមបាល់ពីគូប្រកួត

​តួយ៉ាង​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ World Cup ខាងមុខនេះ​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់​មិនបាន​កោះហៅ​កីឡាករ Kevin Doyle នោះទេ បន្ទាប់ពី​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ចូលនិវត្តន៍​កាលពី​សប្តាហ​ន៍​មុន​ដោយសារ​បញ្ហា​របួស​ពាក់ព័ន្ធ​នឹង​ខួ​ក្បាល​។ ក្រៅពីនេះ​អ​តី​ខ្សែប្រយុទ្ធ West Bromwich ដែល​វ័យ​៥៩​ឆ្នាំ​លោក Jeff Astle  បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​ខួរក្បាល​ផងដែរ ដែល​គេ​ជឿជាក់ថា​ជំងឺ​នេះ​មកពី​ការ​តែ​តបាល់​នៅពេល​ប្រកួត​ញឹកញាប់​ពេក​៕


Tag:
 បាល់ទាត់​
  Roy Keane
  ជំងឺ​ខួ​ក្បាល
© រក្សាសិទ្ធិដោយ thmeythmey.com