កីឡាអន្តរជាតិ
អន្តរជាតិ
អា​ហ្ស​ង់​ទីន អ៊ុយ​រូ​ហ្គា​យ និង​ប៉ា​រ៉ា​ហ្គា​យ រួមគ្នា​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030
06, Oct 2017 , 8:59 am        
រូបភាព
រូបភាព-ពីទីភ្នាក់ងារព័ត៌មាន-Reuters
រូបភាព-ពីទីភ្នាក់ងារព័ត៌មាន-Reuters
​ប្រទេស​មកពី​អាមេរិក​ឡាទីន​៣ មាន​អា​ហ្ស​ង់​ទីន អ៊ុយ​រូ​ហ្គា​យ និង​ប៉ា​រ៉ា​ហ្គា​យ​នឹង​ចាប់ដៃគ្នា​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០៣០​។​



​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ផ្សាយ​ថា ប្រធានាធិបតី​នៃ​ប្រទេស​ទាំង​៣ បានប្រកាស​ផែនការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នៅក្នុង​កិច្ចប្រជុំ​មួយនា​ទីក្រុង Buenos Aires កាលពី​ថ្ងៃទី​៤ ខែតុលា​។​

​ការ​ប្រជែង​ដឹកនាំ​ការប្រកួត World Cup ឆ្នាំ ២០៣០ ក៏​នឹង​ដល់​គម្រប់​ខួប​លើក​ទី​១០០​ឆ្នាំ​ផងដែរ ដែល​កាលនោះ​អ៊ុយ​រូ​ហ្គា​យ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ ១៩៣០ ហើយ​បាន​ផ្តួល​អា​ហ្ស​ង់​ទីន ៤-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រដ្ឋធានី Montevideo​។​

​ចំណែក​ការប្រកួត​ពានរង្វាន់​នេះ​នៅ​ឆ្នាំ ២០២៦ គឺមាន​ការដេញថ្លៃ​រួមគ្នា​៣​ប្រទេស​ដែរ រួមមាន​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កាណាដា​។ ចាប់ពី World Cup ឆ្នាំ​២០២៦ តទៅ នឹងមាន​ប្រទេស​សរុប​ចូល​រហូតដល់ ៤៨​ប្រទេស​ដែល​បច្ចុប្បន្ន​មាន​ត្រឹម​៣២ បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​របស់ FIFA កាលពីដើម​ឆ្នាំនេះ​។​

 សម្រាប់ World Cup 2018 នឹង​ធ្វើឡើង​ក្នុងប្រទេស​រុស្ស៊ី ខណៈ Qatar នឹង​ដឹកនាំ​ព្រឹត្តិការណ៍​ពិភពលោក​នេះ​នៅ​ឆ្នាំ ២០២២៕


Tag:
 បាល់ទាត់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com