ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការជក់បារីនឹងធ្វើឲ្យឈឺខ្នងជាលក្ខណៈរ៉ាំរ៉ៃកាន់តែខ្លាំង
× សេចក្តីរាយការណ៍ពី Mail Online បានឲ្យដឹងថា អ្នកជក់បារីទំនងជាងាយមានការឈឺចាប់នៅខ្នងរហូតដល់បីដងឯណោះ។ រឿងនេះបានមកពីការលទ្ធផលនៃការសិក្សាថ្មីមួយ ដែលសិក្សាទៅលើមនុស្សចំនួន ៦៨នាក់មានអាការៈឈឺខ្នងស្រួចស្រាវ (យូរបំផុត ៤ ទៅ១២សប្តាហ៍ ដែលពួកគាត់មិនមានការឈឺចាប់នេះកាលពីឆ្នាំមុនឡើយ) រយៈពេលពេញមួយឆ្នាំ។
អ្នកចូលរួមទាំងអស់នឹងត្រូវបំពេញតារាងសំណួរអំពីកម្រិតនៃគារឈឺខ្នង និងថតស្គេន MRI ចំនួនបួនរយៈពេលមួយឆ្នាំ។ អ្នកជក់បារីទំនងជាកើតអាការៈឈឺចាប់នៅខ្នងរ៉ាំរ៉ៃច្រើនជាងអ្នកមិនជក់បារីរហូតដល់បីដង ហើយពួកគេទំនងជាសកម្មភាពខួរក្បាលកើនឡើងខ្លាំងផងដែឬដោយសារតែភាពញៀនរបស់បារី។ អ្នកស្រាវជ្រាវបានប៉ាន់ស្មានឃើញថា ការកើនឡើងនៃសកម្មភាពខួរក្បាលនេះក៏បង្កើនការប្រឈមនឹងការឈឺចាប់រ៉ាំរ៉ៃផងដែរ។
ដោយសារតែការសិក្សានេះជាលក្ខណៈសង្គេត ដូច្នេះវាមិនអាចបញ្ជាក់បានថា ការកើនឡើងនូវសកម្មភាពក្នុងខួរក្បាល ឬការជក់បារីធ្វើឲ្យមានការឈឺខ្នងរ៉ាំរ៉ៃទេ ប៉ុន្តែអាចបញ្ជាក់បានថា វាប្រហែលជាមានទំនាក់ទំនងគ្នាមួយចំនួន។ ទោះបីជាអ្នកមិនឈឺខ្នងក៏ដោយ វាក៏គ្មានហេតុផលណាមួយដែលអ្នកត្រូវបន្តជក់បារីទៀតដែរ ព្រោះវានឹងធ្វើឲ្យកើតជាជំងឺមហារីកសួត និងបេះដូង ព្រមទាំងប្រឈមកាន់តែខ្ពស់នឹងជំងឺដាច់សរសៃឈាមខួរក្បាល។
ដំបូន្មានទូទៅមួយសម្រាប់ការគ្រប់គ្រងការឈឺចង្កេះភ្លាមៗ៖
• បន្តសកម្មភាពដែលធ្លាប់ធ្វើធម្មតាឲ្យបានច្រើនតាមតែអាចធ្វើទៅបាន
• រក្សាសកម្មភាពរាងកាយ និងហាត់ប្រាណតាមតែអាចធ្វើទៅបាន
• បើសិនជាត្រូវប្រើថ្នាំ ចូរចាប់ផ្តើមជាមួយថ្នាំប៉ារ៉ាសេតាមុលសិន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com