ជាតិ
តំណាងរាស្ត្រ​ចូលធ្វើការ​ក្នុង​សភា​វិញ​នៅ​ថ្ងៃទី​១២ ខែតុលា បន្ទាប់ពី​សម្រាក​៣​ខែ​
09, Oct 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​។ ការបើក​កិច្ចប្រជុំពេញអង្គ​នេះ គឺ​ចាត់ទុកជា​ថ្ងៃ​ដំបូង សម្រាប់​តំណាងរាស្ត្រ​ទាំង​១២៣​រូប ដែល​ត្រូវ​ចូលធ្វើការ​ឡើងវិញ​ក្នុង​រដ្ឋសភា ក្រោយពី​ឈប់សម្រាក​រយៈពេល ៣​ខែ​កន្លងមក​។


 

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា ដែល​ផ្សាយ​នៅ​ថ្ងៃទី​៥ តុលា​នេះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា នឹង​ប្រទាន​ព្រះរាជសារ ដល់​កិច្ចប្រជុំពេញអង្គ​នោះ​។ សេចក្តីព្រាងច្បាប់ និង​របៀបវារៈ​ផ្សេងៗ​ទៀត ក៏​នឹងត្រូវ​លើក​ទៅ​ពិភាក្សា​និង​អនុម័ត​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា ផងដែរ​៕


Tag:
 សភា​
  ប្រជុំ
© រក្សាសិទ្ធិដោយ thmeythmey.com