ពីនេះ ពីនោះ
រវាង​ពាក្យ «​ប្រ​ច័ន្ទ​» , «​ប្រច​ន្ទ​» , «​ប្រចណ្ឌ​» , ប្រច័ណ្ឌ​» មួយណា​ខុស​? ​
09, Oct 2017 , 7:54 am        
រូបភាព
ដោយ: ថ្មីៗ
សារ​ធា​រណ​ជន​ភាគច្រើន​សរសេរ​ពា​ក្យ «​ប្រ​ច័ន្ទ​» , «​ប្រច​ន្ទ​» , «​ប្រចណ្ឌ​» , ប្រច័ណ្ឌ​» ទាំងនេះ ដោយ​មិនដឹងថា ពាក្យ​មួយណា​ខុស ឬ​ពាក្យ​ណាមួយ​ត្រឹមត្រូវ​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ដែល​ត្រឹមត្រូវ​អាច​សរសេរ​បាន​ពីរ​យ៉ាង​៖



​គឺ​សរសេរ​ជា «​ប្រចណ្ឌ​» ឬ «​ប្រច័ណ្ឌ​» ក៏បាន​។ ពាក្យ​នេះ​មានន័យថា ក្តៅក្រហាយ​, អន្ទះអន្ទែង​, ច្រណែន​។ ឧទាហរណ៍​៖ ស្រី​ប្រចណ្ឌ​ប្តី​, ប្រុស​ប្រច័ណ្ឌ​ប្រពន្ធ​, ប្រចណ្ឌ​នឹង​គ្នា​, ឈ្លោះ​ព្រោះ​ប្រច័ណ្ឌ​៕


© រក្សាសិទ្ធិដោយ thmeythmey.com