ជាតិ
រថយន្ត
Star Auto ប្រាប់ពីរបៀបថែទាំរថយន្តដែលត្រឹមត្រូវ ដើម្បីប្រើប្រាស់បានយូរអង្វែង
× ការថែទាំរថយន្តឲ្យប្រើប្រាស់បានយូរអង្វែង មិនមែនត្រឹមតែប្តូរប្រេងម៉ាស៊ីន ឬលាងសម្អាតនោះទេ។ បើតាមអ្នកជំនាញរបស់ក្រុមហ៊ុន Star Auto Cambodia ការថែទាំរថយន្តដ៏ត្រឹមត្រូវ ក៏រាប់បញ្ចូលការថែទាំសម្បកកង់ ផ្លិតទឹក ហ្វ្រាំង ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង ភ្លើងសញ្ញា និងចង្កៀងផងដែរ ដែលម្ចាស់យានយន្ត គួរតែត្រួតពិនិត្យ និងប្តូរឲ្យបានទៀងទាត់ និងពិនិត្យនៅកន្លែងថែទាំយានយន្តដែលមានស្តង់ដារ និងអ្នកជំនាញដែលមានសមត្ថភាពផងដែរ។ ការថែទាំងរថយន្ត ក៏ត្រូវធ្វើឲ្យបានទៀងទាត់ និងត្រឹមត្រូវដែរ ដែលមិនត្រឹមតែឲ្យរថយន្តរបស់លោកអ្នកប្រើប្រាស់បានយូរប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះ គឺសុវត្ថិភាព និងផាកសុកភាព រាល់ពេលធ្វើដំណើរ។
ការថែទាំរថយន្តឲ្យអាចប្រើប្រាស់បានរយៈពេលយូរអង្វែង គឺការត្រួតពិនិត្យ និងថែទាំពីអ្នកជំនាញត្រឹមត្រូវ ហើយមធ្យោបាយដែលល្អបំផុត ដើម្បីចៀសវាងការជួសជុលដែលមិនចាំបាច់ និងខាតពេល គឺការពិនិត្យ ថែទាំឲ្យបានទៀងទាត់ និងត្រឹមត្រូវ។ នេះបើតាម ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារបស់ក្រុមហ៊ុន Star Auto Cambodia ។
តំណាងក្រុមហ៊ុន Star Auto Cambodia ដែលទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Mercedes-Benz ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ការថែទាំរថយន្ត ដែលគ្រាន់តែប្តូរប្រេងម៉ាស៊ីន ឬលាងសម្អាត មិនគ្រប់គ្រាន់ដើម្បីឲ្យរថយន្តដំណើរការបានល្អដោយសុវត្ថិភាព ផាកសុកភាព និងប្រើប្រាស់បានយូរនោះទេ ការថែទាំរថយន្ត ក៏រាប់បញ្ចូលការថែទាំសម្បកកង់ ផ្លិតទឹក (ដៃជូតកញ្ចក់) ហ្វ្រាំង ប្រេងប្រអប់លេខ និងប្រេងហ្វ្រាំងផងដែរ។ លើសពីនេះ គឺការពិនិត្យ និងថែទាំ ភ្លើងសញ្ញា និងចង្កៀង ដើម្បីចៀសនូវហានិភ័យផ្សេងៗផង។
«ម្ចាស់យានយន្តគួរតែត្រូវបានត្រួតពិនិត្យ និងប្តូរឲ្យបានទៀងទាត់»។ នេះជាការបន្ថែមរបស់លោក ឃុន ចាន់ថា មុននឹងគូសបញ្ជាក់ទៀតថា ការចំណាយប្រាក់បន្តិចបន្តួច ទៅលើការថែទាំរថយន្តឲ្យបានទៀងទាត់ អាចជួយសន្សំសំចៃប្រាក់បានច្រើន ហើយក៏ជាមធ្យោបាយមួយ ក្នុងការធានាឲ្យបានថា រថយន្តរបស់ពួកគាត់ពិតជាមានសុវត្ថិភាព ក្នុងការបើកបរថែមទៀតផង។ សម្រាប់លោក ឃុន ចាន់ថា ការថែទាំរថយន្តយ៉ាងទៀតទាត់ និងនៅរោងជាងជួសជុលដែលត្រឹមត្រូវ ប្រៀបដូចជាការមានវេជ្ជបណ្ឌិតប្រចាំគ្រួសារដូច្នេះដែរ ហើយជម្រើសល្អបំផុត គឺការស្វែងរកកន្លែងជួសជុលរថយន្តល្អមួយ ដែលអាចជឿទុកចិត្ត ក្នុងការថែរក្សារថយន្តរបស់លោកអ្នកឲ្យរត់បានយ៉ាងល្អ គ្មានការបារម្ភនឹងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។
រោងជាងជួសជុល និងថែទាំរថយន្តរបស់ក្រុមហ៊ុន Star Auto Cambodia មិនមែនអាចជួសជុលបានតែប្រភេទរថយន្ត Mercedes-Benz ក្រុមហ៊ុននេះទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនោះឡើយ ប៉ុន្តែអាចជួសជុលបានគ្រប់ប្រភេទរថយន្តទាំងអស់។ មានអ្នកឯកទេស ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញពីរោងចក្រដើម។
រោងជាងជួសជុលរថយន្តក្រុមហ៊ុន Star Auto ដែលស្ថិតនៅលើបណ្តោយផ្លូវ ៦០ម៉ែត្រ មិនត្រឹមតែមានសមត្ថភាពជួសជុល ប្រភេទរថយន្ត Mercedes-Benzនោះទេ ប៉ុន្តែអាចជួសជុល បានគ្រប់ប្រភេទរថយន្តទាំងអស់ ទាំងផ្នែកមេកានិក ឬការខូចខាតដោយគ្រោះថ្នាក់ចរាចរណ៍តូច-ធំ ផ្សេងៗ។ ក្រៅតែមានអ្នកឯកទេស ដែលអាចជួសជុលបានរថយន្តគ្រប់ប្រភេទហើយនោះ រោងជាងជួសជុល និងថែទាំរថយន្ត របស់ក្រុមហ៊ុន Star Auto ត្រូវបានកសាងសង់ឡើង ស្របទៅតាមបទដ្ឋានលំដាប់ពិភពលោកអមដោយបរិក្ខាទំនើបៗ បូករួមនឹងឧបករណ៍ប្រកបដោយគុណភាពខ្ពស់។ រោងជាង ក៏មានឃ្លាំងស្តុកគ្រឿងបន្លាស់ ដែលបានស្ថាបនាស្របតាមស្តងដាររបស់ក្រុមហ៊ុន Mercerdes-Bezn ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទងទៅកាន់លេខទូរសព្ទ ០១១ ៧២៦ ៩៨៨ ឬ ០១៧ ២៣១ ៤៨៨ ឬ ០២៣ ២៣១ ៤៨៨ ៕
Tag:
ឃុន ចាន់ថា
Star Auto
Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com