ជាតិ
ចាប់ពី​ថ្ងៃទី​១៥ ខែតុលា គ្មាន​ការលក់​សំបុត្រ​ចូល​ឧទ្យាន និង​រមណីយដ្ឋាន​បូកគោ ទៀតឡើយ​
09, Oct 2017 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុមហ៊ុន សុខា អូ​តែ​ល បាន​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» និង​រមណីយដ្ឋាន​បូកគោ ចាប់ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ តទៅ​។​



​សម្តេច ហ៊ុន សែន បាន​វាយតម្លៃថា ការឈប់លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​នេះ នឹង​ជួយ​សម្រួល​ដល់​បងប្អូន​ជនរួមជាតិ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​បាន​ឡើងទៅ​ទស្សនា​កម្សាន្ដ​នៅលើ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ និង​ស្វែងយល់​អំពី​ប្រភេទ​សត្វ និង​រុក្ខជាតិ​ដ៏​មានតម្លៃ ដែលមាន​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​។​

​ប្រមុខ​រដ្ឋាភិបាល បាន​បន្ថែមថា ពលរដ្ឋ​នឹងមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ឡើងទៅ​កាន់​តំបន់​រមណីយដ្ឋាន​បូកគោ ដើម្បី​ស្វែងយល់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​វប្បធម៌ និង​សាសនា ក៏ដូចជា​ការគោរព​ប្រតិបត្តិ​ពិធី​ប្រពៃណី​សាសនា​នៅលើ​តំបន់​ប្រវត្តិសាស្ដ្រ​នេះ ជាពិសេស​ការជំរុញ​វិស័យ​ទេសចរណ៍ សំដៅ​រួមចំណែក​ដល់​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន​៕





Tag:
 ទេសចរណ៍​
  បូកគោ
© រក្សាសិទ្ធិដោយ thmeythmey.com