ជាតិ
PCU ផ្ដល់​អាហារូបករណ៍​សិក្សា​ដល់​កូន ក្មួយ មន្ត្រីនគរបាល​ចរាច​រ និង​សណ្តាប់ធ្នាប់​សាធារណៈ​
10, Oct 2017 , 7:58 am        
រូបភាព
ដោយ:
​សាកលវិទ្យាល័យ​បញ្ញា​ជាតិ​(PCU) បានផ្ដល់​អាហារូបករណ៍​១០០​ភាគរយ លើ​ថ្លៃ​សិក្សា​រយៈពេល ៤ ឆ្នាំ ដល់ មន្ត្រី កូន និង​ក្មួយ របស់​មន្ត្រីនគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ ទាំងអស់​ឲ្យ​ចូលរៀន ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង​។​



​សាកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​បញ្ញា​ជាតិ លោកស្រី ជា សុវណ្ណនី បានលើកឡើង​នៅក្នុង​សេចក្តីជូនដំណឹង​ថា ការផ្ដល់​អាហារូបករណ៍​នេះ ដើម្បី​ផ្តល់ឱកាស​ដល់ កូន  ក្មួយ ឬ​មន្ត្រីនគរបាល​ចរាចរ ដែលមាន​បំណង និង​ឆន្ទៈ​ក្នុងការ​សិក្សា​រៀនសូត្រ បាន​ចូលរៀន​នៅ​មហាវិទ្យាល័យ​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង នៅ​សាកលវិទ្យាល័យ​បញ្ញា​ជាតិ រាជធានី​ភ្នំពេញ​។



​នៅក្នុង​លិខិត​ផ្ដល់​អាហារូបករណ៍ ដែល​លោកស្រី ជា សុវណ្ណនី ផ្ញើជូន​លោក រុន រ័ត្ន​វាសនា នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បន្តទៀតថា សាកលវិទ្យាល័យ​បញ្ញា​ជាតិ ជា​សាកលវិទ្យាល័យ​ដែលមាន​សម្ភារ សិក្សា​ទំនើប សាស្ដ្រាចារ្យ​មានចំណេះដឹង បទពិសោធន៍ ជំនាញ​ពិតប្រាកដ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សាកល​វិទ្យាល័យ​នេះ មាន​បុគ្គលិក​រួសរាយ​រាក់ទាក់ ហើយ​មាន​និស្សិត​ខ្លាំងៗ មានការ​ងារ​ធ្វើ​ល្អៗ​ជាច្រើន ដែល​បាន​សិក្សា​លើ​ជំនាញ ដូចជា គណនេយ្យ ហិរញ្ញវត្ថុ​និង​ធនាគារ គ្រប់គ្រង ទីផ្សារ សេដ្ឋកិច្ច នីតិសាស្ត្រ វិទ្យាសាស្ត្រ​កុំព្យូទ័រ ទេសចរណ៍ និង​ភាសា​អង់គ្លេស​៕


Tag:
 PUC
 ​ អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com