ជាតិ
​​​ន​យោ​បាយ​ជាតិ​
EU ព្រួយបារម្ភ​ចំពោះ​ចំណាត់ការ​បច្ចុប្បន្ន​លើ​បក្សប្រឆាំង​
09, Oct 2017 , 9:54 pm        
រូបភាព
ដោយ: ថ្មីៗ
សហភាព​អឺរ៉ុប (EU) តាមរយៈ​ប្រតិភូ​របស់ខ្លួន​ប្រចាំ​កម្ពុជា បាន​សំដែង​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​។​

 
​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ចុះ​ថ្ងៃទី​៩ ខែតុលា សហភាព​អឺរ៉ុប បាន​ស្នើសុំ​រដ្ឋាភិបាល​ក​ម្ពុ​ជា ពិចារណា​ឲ្យ​បាន​ច្បាស់​នូវ​ចំណាត់ការ​របស់ខ្លួន​លើ​បក្សប្រឆាំង​។ 
 
EU បាន​លើកឡើងថា​៖ «​ចំណាត់ការ​របស់​អាជ្ញា​ធរ​កម្ពុជា​ដើម្បី​ស្វែងរក​ការរំលាយ​បក្សប្រឆាំង​ដ៏​ចម្បង នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ការដក​ចេញពី​ឆាកនយោបាយ​ដោយ​បង្ខំ​នូវ​បក្ស ដែល​ឈ្នះ​សំឡេងឆ្នោត​ជាង​៤០​ភាគរយ​នា​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ប៉ះពាល់​យ៉ាងខ្លាំង​ដល់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា និង​ធ្វើ​ឲ្យ​បាត់បង់​ការជឿទុកចិត្ត​នៃ​ដំណើរការ​បោះឆ្នោត នាពេល​បច្ចុប្បន្ន​។ 
 

Tag:
 EU
 
© រក្សាសិទ្ធិដោយ thmeythmey.com