កីឡាអន្តរជាតិ
អន្តរជាតិ
Ballon d'Or៖ Kane ជាប់​បេក្ខភាព​ទាំង​៣០​នាក់ ខណៈ​កីឡាករ Real មាន​ដល់​ទៅ​៧​រូប​
10, Oct 2017 , 8:39 pm        
រូបភាព
​ខ្សែប្រយុទ្ធ Harry Kane របស់​ក្រុម Tottenham hotspur បាន​ជាប់​ក្នុង​បញ្ជី​បេក្ខភាព​ទាំង ៣០​រូប​ចុងក្រោយ​លើកដំបូង​ក្នុង​អាជីព​ដើម្បី​ដណ្តើមពាន​កីឡាករ​ឆ្នើម​លំដាប់​ពិភពលោក Ballon d'Or ប្រចាំឆ្នាំ​២០១៦៧​នេះ​។ តែ​អ្វីដែល​អស់​អស្ចារ្យ​ជាង​នេះនោះ​គឺមាន​សមាជិក​របស់​ក្រុម Real Madrid រហូតដល់​ទៅ ៧​រូប​ក៏​ជាប់​ក្នុង​ប​ញ្ចី​នេះដែរ​។​



Kane ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស វ័យ​២៤​ឆ្នាំ អាច​ស៊ុត​បញ្ចូល​ទី​បាន ៤៣​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៣៧​ប្រកួត​សម្រាប់​ក្លិប និង​ក្រុម​ជម្រើសជាតិ​។ ការ​បង្ហា​ញខ្លួន​យ៉ាង​ល្អ​នេះហើយ​ទើប​ធ្វើ​ឲ្យ​ម្ចាស់​ស្បែកជើង​មាស​នៅ Premier League ២​រដូវ​កាល​ជាប់​គ្នា​នេះ​ជាប់​ជា​បេក្ខភាព​ទាំង​៣០​រូប​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ទស្សនា​វ​ដ្តី​បាល់ទាត់​បារាំង​សម្រាប់​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ​។​

​ក្រៅពី Kane កីឡាករ​ដែល​បានជ្រើសរើស​ចេញពី​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស​មាន​ចំនួន​៦​រូប​ផ្សេងទៀត រួមមាន Eden Hazard, N'Golo Kante, David de Gea, Philippe Coutinho, Sadio Mane និង Kevin de Bruyne​។​

​រីឯ​តារា​ឆ្នើម Cristiano Ronaldo និង Lionel Messi ដែល​ធ្លាប់​ឈ្នះ​ពាន​នេះ​ច្រើនដង​ដូចគ្នា​ក៏​ជាប់​ក្នុង​ជម្រើស​ទាំង​៣០​នាក់​នេះដែរ​។





​សម្រាប់​ខ្សែបម្រើ​មុត​ស្រួច Ronaldo ដែល​ជួយ​ឲ្យ Real Madrid ឈ្នះ​ជើងឯក Champions League និង​ន La Liga រដូវ​កាល​មុន និង​ជា​ម្ចាស់​ពាន Ballon d'Or ឆ្នាំ​២០១៦ ត្រូវបាន​គេ​មើលឃើញថា​មាន​ភាគរយ​ច្រើន​ដែល​អាច​ឈ្នះ​ពាន​ង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៧​នេះ​ទៀត​។ 

​លើសពីនេះ កីឡាករ​របស់​ក្រុម​រហស្សនាម​អធិរាជ​ស រហូតដល់​ទៅ ៦​រូប​ផ្សេងទៀត​លើកលែងតែ Gareth Bale បាន​ជាប់​ក្នុង​បេក្ខភាព​ទាំង​៣០​នាក់​ចុងក្រោយ​នេះដែរ​ដូចជា Isco, Luka Modric, Marcelo, Sergio Ramos, Toni Kroos និង Karim Benzema​។​

​ដោយឡែក សមាជិក​ថ្មី​របស់​ក្រុម Paris St-Germain ២​រូប​គឺ Neymar និង Kylian Mbappe ក៏​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​នេះដែរ​។​

​បេក្ខភាព​ចុងក្រោយ​ដែល​ត្រូវ​បង្ហាញខ្លួន​លើ​វេទិកា​ប្រជែង​ពាន Ballon d’Or រួមមាន​៖

Pierre-Emerick Aubameyang (Borussia Dortmund and Gabon), Karim Benzema (Real Madrid and France), Leonardo Bonucci (AC Milan and Italy), Gianluigi Buffon (Juventus and Italy), Edinson Cavani (Paris St-Germain and Uruguay) Philippe Coutinho (Liverpool and Brazil), Kevin de Bruyne (Manchester City and Belgium), David de Gea (Manchester United and Spain), Paulo Dybala (Juventus and Argentina), Edin Dzeko (Roma and Bosnia-Herzegovina), Radamel Falcao (Monaco and Colombia), Antoine Griezmann (Atletico Madrid and France), Eden Hazard (Chelsea and Belgium), Mats Hummels (Bayern Munich and Germany), Isco (Real Madrid and Spain), Harry Kane (Tottenham and England), N'Golo Kante (Chelsea and France), Toni Kroos (Real Madrid and Germany), Robert Lewandowski (Bayern Munich and Poland), Sadio Mane (Liverpool and Senegal), Marcelo (Real Madrid and Brazil), Kylian Mbappe (Paris St-Germain and France), Dries Mertens (Napoli and Belgium), Lionel Messi (Barcelona and Argentina) Luka Modric (Real Madrid and Croatia), Neymar (Paris St-Germain and Brazil), Jan Oblak (Atletico Madrid and Slovenia), Sergio Ramos (Real Madrid and Spain), Cristiano Ronaldo (Real Madrid and Portugal), Luis Suarez (Barcelona and Uruguay) ៕

Tag:
 បាល់ទាត់​
  Ballon d\'Or
  Harry Kane
© រក្សាសិទ្ធិដោយ thmeythmey.com