អត្ថបទពាណិជ្ជកម្ម
​ធនាគារ កាណាឌីយ៉ា​បន្ត​ផ្តល់ជូន​អាត្រា​ការប្រាក់ ៦.៩៩ ភាគរយ ក្នុង​មួយឆ្នាំ​ពី ឥណទាន​ផ្ទះ​
13, Oct 2017 , 4:29 pm        
រូបភាព
​អតិថិជន និង​សាធារណៈជន​ទាំងអស់ អាចធ្វើ​ការស្នើសុំ​ឥណទាន​ជាមួយនឹង​អត្រា​ការប្រាក់ ៦.៩៩ ភាគរយ (​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​)​ក្នុង​មួយឆ្នាំ​ពី​ធនាគារ​កាណាឌីយ៉ា​។ កម្មវិធី​នេះ​ផ្តល់ជូន​អតិថិជន​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧​។ ដើម្បី​ស្នើសុំ​ឥណទាន​នេះ​បាន អតិថិជន​ត្រូវគោរព​ទៅតាម​លក្ខខណ្ឌ​មួយចំនួន​ដូចខាងក្រោម​៖

​លក្ខណៈពិសេស​
•​    ​ទំហំ​ប្រាក់កម្ចី​រហូតដល់ ៨០ ភាគរយ  នៃ​តម្លៃ​ទ្រព្យ​ធានា​
•​    ​អាច​ខ្ចី​បាន​រហូតដល់​២៥​ឆ្នាំ
•​    ​មិន​គិត​កម្រៃ​សេវា​វាយតម្លៃ​អចលនទ្រព្យ
​លក្ខខណ្ឌ​
•​    ​មាន​គោលបំណង​ប្រើប្រាស់​ឥណទាន​ច្បាស់លាស់​
•​    ​ត្រូវមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​(​សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ​)
•​    ​ត្រូវមាន​ទ្រព្យ​ធានា​
•​    ​មាន​ប្រភព​ចំណូល​ច្បាស់លាស់​

​កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​បំពេញ​នូវ​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​ដែល​បាន​នឹង​កំពុង​ដាក់ពាក្យ​ស្នើសុំ​សេវា​កម្មនេះ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជាពិសេស​ដើម្បី​ថ្លែងអំណរគុណ​ដល់ អតិថិជន ទាំងអស់​ដែល​តែងតែ​គាំទ្រ​ផលិតផល និង​សេវាកម្ម​ទាំងអស់​របស់​ធនាគារ កាណាឌីយ៉ា​តាំងពីដើម​រៀងមក​។

ព័ត៌មាន បន្ថែម​ទូរស័ព្ទ​មក​លេខ ០២៣ ៨៦៨ ២២២/ ០២៣ ៩៦៩ ២២២​។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com