អត្ថបទពាណិជ្ជកម្ម
ការដាក់​ពាក្យ​អាហារូបករណ៍​SmartEdu​នៅ​បន្ត​ទទួល​រហូតដល់​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៧
14, Oct 2017 , 12:30 pm        
រូបភាព
​ក្រុមហ៊ុន ស្មា​ត​អា​ស្យា​តា ខូ អិ​ល​ធី​ឌី (“​ស្មា​ត​”) បានប្រកាស​ពន្យារពេល​នៃ​ការឈប់​ទទួល​ពាក្យ​អាហារូបករណ៍​SmartEdu រហូតដល់​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៧​។ SmartEdu Scholarship គឺជា​កម្មវិធី​អាហារូបករណ៍​ដែល​ចូលរួម​សហការ​រវាង​ក្រុមហ៊ុន​ស្មា​ត និង ក្រសួង​អប់រំ យុវជន និង​កីឡា និង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដើម្បី​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​អាច​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។  ស្មា​ត នឹង​ផ្ដល់ជូន​អាហារូបករណ៍​ដល់​សិស្ស​ពូកែ​ចំនួន ២០​កន្លែង​សម្រាប់​ឆ្នាំ​២០១៧​នេះ ដោយ​មួយកន្លែង​មានតម្លៃ​រហូតដល់ ១,៥០០០ ដុល្លារ​សហរដ្ឋអាមេរិក​។ អាហារូបករណ៍​ទាំងមូល​នឹង​ផ្តល់ជូន​នូវ​ការបង់ថ្លៃ​សិក្សា​ប្រចាំឆ្នាំ ព្រមទាំង​ប្រាក់​ឩ​ប​ត្ថ​ម​ប្រចាំខែ​ចំនួន​២០០​ដុល្លារ​សហរដ្ឋអាមេរិក ជា​រៀងរាល់ខែ​សម្រាប់​ចំណាយ​លើ​ការរស់នៅ​រហូតដល់​ប​ញ្ច​ប់​ការសិក្សា​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​ដែល​បេក្ខជន​បានជ្រើសរើស​។

​លក្ខខណ្ឌ​ដាក់ពាក្យ​៖
- ជា​សិស្ស​ទទួលបាន​និទ្ទេស A ឬ B ដែល​បាន​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០១៧
- មាន​ជីវភាព​ខ្វះខាត​
- ជ្រើសរើស​ការសិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​ខាងក្រោម​
១. សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ     ​    ​    ​    ​
២. សាកលវិទ្យាល័យ​បាត់ដំបង​
៣. វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​    ​    ​    ​
៤. សាកលវិទ្យាល័យ​មានជ័យ​
៥. សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច
៦. សាកលវិទ្យាល័យ​ហេង​សំរិន ត្បូងឃ្មុំ​
៧. សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​    ​    ​    ​    ​
៨. វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល​
៩. សាកលវិទ្យាល័យ​ស្វាយរៀង​    ​    ​    ​    ​
១០. សាកលវិទ្យាល័យ​ជាស៊ីម​កំចាយមារ​
១១. វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​    ​

​របៀប​ដាក់ពាក្យ​៖
- Online៖ អាចបំពេញ​ពាក្យ​តាមរយៈ​គេហទំព័រ​: https://www.smart.com.kh/application-form
- ពាក្យស្នើសុំ​ត្រូវ​សរសេរ​ដោយ​ដៃ​៖ ទៅយក​ពាក្យសុំ​នៅតាម​ទីតាំង​ដូចខាងក្រោម​៖
@ Smart shop ដែល​នៅ​ជិត​បំផុត​
@ មន្ទីរអប់រំ យុវជន និង​កីឡា​ទូទាំងប្រទេស
@ នាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា​នៅ​រាជធានី​ភ្នំពេញ
@ វិទ្យាស្ថាន​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ពត៌មាន (NIPTICT)

​ពាក្យស្នើសុំ​សរសេរ​ដោយ​ដៃ​ទាំងអស់​ត្រូវ​យកទៅដាក់​នៅ​នាយកដ្ឋាន​ឧ​ត្ត​មសិ​ក្សា​នៅ រាជធានី​ភ្នំពេញ​(​ទល់មុខ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​វិមានឯករាជ្យ​) ឫ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន ស្មា​ត ទីតាំងនៅ​ជិត សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE)​។

​បញ្ជាក់​៖
​    ​អាហារូបករណ៍ ១០ កន្លែង​នឹងត្រូវ​ផ្ដល់ជូន​ដល់​សិស្ស​ដែល​ជ្រើសរើស​ការសិក្សា​នៅ​វិទ្យាស្ថាន​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា ទូរគមនាគមន៍ និង​ពត៌មាន (NIPTICT)​។ និង​
​    ​អាហារូបករណ៍ ១០ កន្លែង​ទៀត​នឹងត្រូវ​ផ្តល់ជូន​ដល់​សិស្ស​ដែល​ជ្រើសរើស​ការសិក្សា​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​ផ្សេងៗ​ទៀត​ដូច​មាន​បញ្ជាក់ជូន​ខាង​លើ (​ឧ​. សាកលវិទ្យាល័យ ITC, RUPP, NUM…..-​ល​-)

*​ចំពោះ​បេក្ខជន​ដែល​ជ្រើសរើស​ការសិក្សា​នៅ​វិទ្យាស្ថាន NIPTICT ត្រូវយក​ពាក្យ​ស្នើ​ទៅ​ដា​ក់នៅ វិទ្យាស្ថាន​ជាតិ NIPTICT ដោយផ្ទាល់​.
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​លេខ​៖ ០១០ ២៣៤ ០៧៥ ឬ​ចូលទៅ​កាន់​គេហទំព័រ​៖ www.smart.com.kh/scholarship
​ផុតកំណត់​ទទួល​ពាក្យ​៖ ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧

( អត្ថបទ​ពាណិជ្ជកម្ម ) 


© រក្សាសិទ្ធិដោយ thmeythmey.com