ជាតិ
ខួប​៥​ឆ្នាំ នៃ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​«​ព្រះ​បរម​រតន​កោដ្ឋ​»
14, Oct 2017 , 8:59 pm        
រូបភាព
​ថ្ងៃទី​១៥ ខែតុលា ជា​ខួប​៥​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត​របស់ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ​។  ក្រសួងព្រះបរមរាជវាំង នឹងមាន​រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ «​ព្រះ​បរម​រតន​កោដ្ឋ​»  ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត តាម​ប្រពៃណី សាសនា​។  នៅ​រាជធានី​ភ្នំពេញ និង​គ្រប់​ខេត្ត ជាពិសេស​ក្រសួង​ស្ថាប័ន នឹងមាន​ការដាក់​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​ព្រះករុណា «​ព្រះ​បរម​រតន​កោដ្ឋ​» បំភ្លឺ​ភ្លើងពណ៌ និង​តុបតែង​លម្អ​ទង់ជាតិ ទង់​ក្អែប បដា ពាក្យស្លោក​ផង​។



​ព្រះករុណា ព្រះបាទ​សម្តេច​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះអង្គ​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ​៩០ ព្រះវស្សា​។​

​សូម​ទស្សនា ព្រះ​បរម​ឆាយាល័ក្ខណ៍​ព្រះករុណា​«​ព្រះ​បរម​រតន​កោដ្ឋ​» ដែល​ត្រូវបាន​ដាក់តាំង​ជាច្រើន​នៅតាម​វិថី​នានា ក្នុង​រាជធានី នា​ខួប​៥​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ ខាងក្រោម​នេះ​៖






















Tag:
 ព្រះ​បរម​រតន​កោដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com