ជាតិ
នាយ​នគរបាល​២១​នាក់​ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី «​ផ្កាយ​១»
18, Oct 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​១៦ ខែតុលា បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តម្លើង​ឋានន្តរស័ក្តិ «​ឧ​ត្ត​ម​សេនីយ៍​ត្រី​» ដល់​នាយ​នគរបាល​ជាន់ខ្ពស់​២១​រូប​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ​។​



​មន្ត្រីនគរបាល​ទាំងនោះ ដែល​ភាគច្រើន​មាន​តួនាទី​ជា​ស្នងការរង​នគរបាល​ប្រចាំខេត្ត​នានា បាន​ឡើង​ឋានន្តរស័ក្តិ​ពី វរសេនីយ៍ឯក​ទៅ​ឧ​ត្ត​ម​សេនីយ៍​ត្រី «​ផ្កាយ​មួយ​»​។

​មន្ត្រី​ទាំងនោះ​រួមមាន​លោក គាំ សុផល លោក សំ សុជាតិ លោក តូច សាកល ភឹង ចិន្តា​រ៉េត និង​លោក ស៊ន់ ចំណាន ដែលជា​ស្នងការរង​ខេត្តសៀមរាប​។ ថ្នាក់ដឹកនាំ​នគរបាល​មកពី​បណ្តា​ស្ថាប័ន និង​ខេត្ត​ផ្សេងៗ​ទៀត​រួមមាន លោក អឿន សារុន លោក យុន សូ​វុត្ថា លោក ចាន់ សុ​ផា លោក វង្ស ប្រាថ្នា លោក សុវណ្ណ គឹម​ហាក់ លោក អ៊ិត ប៊ុន​ណា លោក រ៉ែ​ម វីរៈ លោក អ៊ឹម វ​លក្ខណ៍ លោក ជា ជាង លោក ប៉ាល់ សូត្រ លោក ស៊ា​ង ឡេង លោក យុន សារឿន លោក ហៀ​ង ស៊ីថា លោក ឈឹម គឹមហុង លោក ព្រហ្ម ផានិត និង​លោក សិត សីលា​៕
 

Tag:
 នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com