ជាតិ
សង្គមអន្តរជាតិ​
កម្ពុជា​នឹង​ផ្តល់​សច្ចាប័ន​ដើម្បី​ក្លាយជា​ស្ថា​បនិក​ពេញសិទ្ធិ​នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី​
17, Oct 2017 , 8:12 pm        
រូបភាព
ដោយ:
​កម្ពុជា​ជា​សមាជិក​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី តាំងពី​ឆ្នាំ​២០១២​មក​ម្លេះ​។ ប៉ុន្តែ​ប្រទេស​នេះ​នៅ​មិនទាន់បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៅឡើយ​ដោយសារ​មិនទាន់​បានផ្តល់​សច្ចាប័ន​នៅឡើយ​។

 
​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន បានទទួល​ជួប​លោក Krasae Chana Wongse ប្រធាន​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​អាស៊ី (Asian Disaster Preparedness Center –ADPC) ដើម្បី​និយាយ​អំពី​កា​រព​ន្លឿ​ន​ការផ្តល់​សច្ចាប័ន ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៃ​មជ្ឈមណ្ឌល​នេះ​។​
 
​នៅក្នុង​ជំនួប​ដែល​ត្រូវបាន​រៀបចំឡើង​នៅក្នុង​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​១៧​ខែតុលា​នេះ ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ទទួលស្គាល់​ពី​ផលប្រយោជន៍​នានា​ដែល​កម្ពុជា​នឹង​ទទួលបាន បន្ទាប់ពី​កម្ពុជា​បាន​ក្លាយជា​សមាជិក​ស្ថាបនិក​ពេញសិទ្ធិ​របស់ ADPC​នោះ​។ យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី  សម្តេច​បាន​បញ្ជាក់ថា​៖ «​ការបង្កើត​មជ្ឈមណ្ឌល​នេះ វា​មាន​សារសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​គ្រប់គ្រង ទប់ស្កាត់ គ្រោះមហន្តរាយ​ដែល​កើតឡើង​ជាយថាហេតុ​បាន​មួយកម្រិត​ធំ​»​។ ប្រមុខ​រដ្ឋាភិបាល​បាន​ប្រាប់​ដៃគូ​សន្ទនា​ថា សម្តេច​នឹង​ព​ន្លឿ​ន​ការរៀបចំ ឯកសារ​ដើម្បី​បញ្ជូន​ឲ្យ​រដ្ឋសភា​អនុម័ត​ផ្តល់​សច្ចាប័ន​ឲ្យ​បាន​លឿន​។ 
 
​គួរ​បញ្ជាក់ថា សមាជិក ADPC មកដល់​បច្ចុប្បន្ននេះ​មាន​៩​ប្រទេស ហើយ​កម្ពុជា និង​ថៃ​មិនទាន់​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៅឡើយ​ទេ​៕
 

Tag:
 ហ៊ុន សែន​
  Krasae Chana Wongse
© រក្សាសិទ្ធិដោយ thmeythmey.com