ជាតិ
អ្នកកាសែត​សារព័ត៌មាន​ថ្មីៗ កំពុង​សិក្សា​ជំនាញ Data Journalism នៅ​ហ្វីលីពីន
18, Oct 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
 ម៉ា​នី​ឡា​៖ ភ្នាក់ងារ​អភិវឌ្ឍ​វិស័យ​សារព័ត៌មាន​ក្នុង​តំបន់ អាហ្វ្រិក និង​អាស៊ី របស់​បារាំង CFI បានជ្រើសរើស​អ្នកកាសែត​សារព័ត៌មាន​ថ្មីៗ​ម្នាក់ ក្នុងចំណោម​អ្នកកាសែត ១២ នាក់​ផ្សេងទៀត មកពី​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន ដើម្បី​ឲ្យ​ចូលរួម​វគ្គ​សិក្សា​ស្តីពី Data Journalism​។ វគ្គ​សិក្សា​នេះ ធ្វើឡើង​នៅក្នុង​ប្រទេស​ចំនួន ៣ គឺ កម្ពុជា ម៉ាឡេស៊ី និង​ប្រទេស​ហ្វីលីពីន ដែល​បានចាប់ផ្តើម​តាំងពីដើម​ខែឧសភា ឆ្នាំ​២០១៧​។​



 ​លោក ជា ធី​រិ​ទ្ធ អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ កំពុង​សិក្សា​ជំនាញ​សារព័ត៌មាន​ផ្នែក Data Journalism នៅក្នុង​ទីក្រុង Manila ប្រទេស​ហ្វីលីពីន បន្ទាប់ពី​លោក បានបញ្ចប់​វគ្គ​សិក្សា​នេះ នៅ​ប្រទេស​កម្ពុជា និង​​ម៉ាឡេស៊ី​។ កម្មវិធីសិក្សា​ដែល​រៀបចំឡើង​ដោយ CFI នេះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ ២០១៧​។



​វគ្គ​សិក្សា​នេះ បណ្តុះបណ្តាល​ដោយ​គ្រូ​ជនជាតិ​បារាំង និង​អ្នកជំនាញ​ផ្នែក Data Journalism នៅក្នុង​តំបន់​អាស៊ាន​។

​សូមបញ្ជាក់ថា CFI (Canal France International) គឺជា​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​នៃ​ក្រសួង​កិច្ចការបរទេស​និង​អឺរ៉ុប របស់​រដ្ឋាភិបាល​បារាំង​។ CFI មាន​តួនាទី​ជួយ​ពង្រឹង​វិស័យ​សារព័ត៌មាន​នៅក្នុង​តំបន់​អាស៊ី និង​តំបន់​អាហ្វ្រិក​៕








© រក្សាសិទ្ធិដោយ thmeythmey.com