ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារលឿនអាចធ្វើឲ្យមនុស្សកើតជំងឺបាក់ទឹកចិត្តបាន
× សេចក្តីរាយការណ៍ពី The Daily Telegraph បានឲ្យដឹងថា ការញ៉ាំអាហារមិនផ្តល់សុខភាពគឺមានឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តបាន ហើយកាលណាញ៉ាំវាជាទៀងទាត់នឹងធ្វើឲ្យមានអារម្មណ៍បាក់ទឹកចិត្តដែរ។
ដំណឹងមួយនេះគឺផ្អែកទៅលើការសិក្សាមួយរបស់ប្រទេសអាស្ពាញដែលពិនិត្យទៅលើរបៀបញ៉ាំអាហារលឿនរបស់មនុស្សចំនួន ៩០០០នកា់ ថាមានជាប់ទាក់ទងនឹងការប្រឈមជំងឺបាក់ទឹកចិត្តឬអត់។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលញ៉ាំអាហារលឿនច្រើនបំផុតទំនងជាងាយកើតជំងឺបាក់ទឹកចិត្តជាអ្នកញ៉ាំអាហារនេះតិចបំផុតរហូតដល់ ៣៧ភាគរយ ក្នុងរយៈពេល ៦ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះមិនអាចធ្វើសេចក្តីសន្និដ្ឋានដោយបង្ហាញថា អាហារលឿនជាអ្នកបង្កជំងឺបាក់ទឹកចិត្តដោយផ្ទាល់នោះទេ។ ប៉ុន្តែការញ៉ាំបឺហ្គឺរាល់ថ្ងៃពេកក៏មិនមែនជារឿងដែលធ្វើឲ្យអ្នកសប្បាយចិត្តរហូតនោះដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com