ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន ឯកឧត្តម កឹម សុខា​
31, Oct 2017 , 12:31 pm        
រូបភាព
លោក សំ សុខគង់ មេធាវីលោក កឹម សុខា ឆ្លើយសំនួរអ្នកកាសែត នៅមុខតុលាការកំពូល នៅថ្ងៃទី៣១ តុលា ឆ្នាំ២០១៧
លោក សំ សុខគង់ មេធាវីលោក កឹម សុខា ឆ្លើយសំនួរអ្នកកាសែត នៅមុខតុលាការកំពូល នៅថ្ងៃទី៣១ តុលា ឆ្នាំ២០១៧
​ភ្នំពេញ​៖ តុលាការ​កំពូល សម្រេច​បន្ត​ឃុំខ្លួន​ឯកឧត្តម កឹម សុខា ពី​«​បទ​ក្បត់ជាតិ​» ដដែល ក្រោម​ហេតុផល​ថា រក្សា​សន្តិសុខ​សង្គម​។​


 
​ថ្លែង​ក្រោយ​បញ្ចប់​សវនាការ លោក សំ សុខ​គង់ មេធាវី​ការពារ​ក្តី​ឯកឧត្តម កឹម សុខា បាន​និយាយថា តុលាការ​បាន​លើក​ហេតុផល​ចំនួន​៣ ដើម្បី​បន្ត​ការឃុំខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ទី​១ រក្សា​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ ដោយ​ចាត់​ទុកជាបានការ​។ ទី​២​បញ្ចៀស​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ណាមួយ​បន្ថែមទៀត ដែល​បង្កឡើង​ដោយ​ឯកឧត្តម កឹម សុខា និង​ទី​៣  ការរក្សាសន្តិសុខ​សង្គម ។ ប៉ុន្តែ​សហ​មេធាវី​ឯកឧត្តម កឹម សុខា មិនអាច​ទទួលយកបាន​ចំពោះ​ហេតុផល​របស់​តុលាការ​ឡើយ​។​
 
​សវនាការ​ពេញ​មួយ​ព្រឹក​នេះ ប្រព្រឹត្តទៅ ដោយ​គ្មាន​វត្តមាន ឯកឧត្តម កឹម សុខា ដែលជា​ជនជាប់ចោទ​។​
 
​ឯកឧត្តម កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាលអធ្រាត្រ ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច បាន​បញ្ជូន​ឯកឧត្តម កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។ តុលាការ​ដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​អំពើ​ក្បត់ជាតិ​៕
 
 
 

Tag:
 ​កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com