ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បុរស​មើល​វីដេអូ​សិច​ច្រើន​អាចធ្វើ​ឲ្យ​ខួរក្បាល​ស្វិត​បាន​
02, Nov 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​មួយ​របស់ Daily Mail បាន​ឲ្យ​ដឹងថា ការមើល​វីដេអូ​សិច​ច្រើន​អាច​បណ្តាល​ឲ្យ​ស្វិត​ខួរក្បាល​បាន​។​



​តាម​ការសិក្សា​ដ៏​តូច​មួយ ដែលមាន​ការថត MRI នោះបាន​រកឃើញថា បុរស​ដែល​មើល​វីដេអូ​សិច​ភាគច្រើន​គឺ​ធ្វើ​ឲ្យ​តំបន់​ខួរក្បាល Grey Matter មិនសូវមាន​ច្រើន ដូច​បុរស​ដែល​មើល​តិច​បំផុត​ឡើយ​។​

​គេ​បាន​រកឃើញ​នូវ​ទំនាក់ទំនង​តិចតួច​ទៅ​មធ្យម​មួយ​រវាង​ចំនួន​ម៉ោង​នៃ​ការមើល​វីដេអូ​សិច​ក្នុង​មួយ​សប្តាហ៍ និង​ការ​មិនសូវ​សកម្ម​នៅ​ផ្នែក​ជាច្រើន​នៃ​ខួរក្បាល​ទើប​ធ្វើ​ឲ្យ​ជាប់ទាក់ទង​នឹង​ការ​ភ្ញោ​ច​ខាង​ផ្លូវភេទ​លើ​មនុស្ស​ប្រុស​។​

​កាលណា​ចំនួន​ម៉ោង​នៃ​ការមើល​វីដេអូ​សិច​កាន់តែច្រើន ចំនួន​ឬ​ទំហំ​តំបន់​ខួរក្បាល Grey Matter និង​ការបញ្ជូន​សញ្ញា​របស់​ខួរក្បាល​កាន់តែ​តិច​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បញ្ហា​ធំ​មួយ​នៃ​ការសិក្សា​នេះ​គឺថា អ្នក​មិនអាច​ប្រាប់​បាន​ថា​អ្វី​ទៅជា​មូលហេតុ និង​ឥទ្ធិពល​របស់​វា​បាន​នៅឡើយ​ទេ​។ មនុស្ស​អាច​យល់ថា បុរស​ដែលមាន​ភាព​ខ្សោយ ឬ​តំបន់​មួយ​ជាច្រើន​នៃ​ខួរក្បាល​មិនសូវមាន​សកម្ម​ជា​មនុស្ស​ដែល​ចូលចិត្ត​មើល​វីដេអូ​សិច​ទៅវិញ​ដែរ​។​

​សរុបមក ការសិក្សា​នេះ​មិនបាន​ផ្តល់​អំណះអំណាង​ច្បាស់លាស់​ថា ការមើល​វីដេអូ​សិច​អាចធ្វើ​ឲ្យ​ខួរក្បាល​ស្វិត​ឡើយ ប៉ុន្តែ​ជា​ចំនុច​ដែល​យើង​គួរតែ​កត់សម្គាល់​ដែរ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com