ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ញ៉ាំ​មាន​ជាប់ទាក់ទង​នឹង​ការគិត​ដែរ​
26, Jun 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម The Daily Telegraph បាន​ឲ្យ​ដឹងថា ការគិត​អាចធ្វើ​ឲ្យ​អ្នក​ទៅជា​មនុស្ស​ធាត់​បាន​។ ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​កាណាដា​មួយក្រុម​បាន​ពិនិត្យ​ទៅលើ​ការ​ញ៉ាំ​អាហារ​របស់​និស្សិត​ស្រី​ប្រមាណ ១៤​នាក់​ក្រោយពី​តម្រូវ​ឲ្យ​ពួកគេ​មាន​គោលដៅ​គិត​បីយ៉ាង​ដែល​ក្នុងនោះ​មាន​ទាំង​ការ​សម្រាក​បន្ធូរ​អារម្មណ៍​ពេល​អង្គុយ ការអាន និង​ការ​សង្ខេប​អត្ថបទ ឬ​បំពេញ​នូវ​ការចងចាំ ការយកចិត្តទុកដាក់ និង​ការធ្វើ​តេស្ត​យ៉ាង​ប្រុងប្រយ័ត្ន​នៅលើ​កុំព្យូទ័រ​។ នៅពេល​ផ្តល់​ឲ្យ​ញ៉ាំ​អាហារ​បូស​ហ្វេ​ក្រោយពី​ធ្វើ​សកម្មភាព​ទាំងនោះ​រួច និស្សិត​ជាច្រើន​ក៏បាន​ញ៉ាំ​កាឡូរី​ច្រើនជាង ២០៣ ក្រោយពី​សង្ខេប​អត្ថបទ​រួច និង ២៥៣​ក្រោយពី​ធ្វើតេស្ត​កុំព្យូទ័រ​រួច​។​



​អ្នកដឹកនាំ​ការសិក្សា​នេះ​ក៏បាន​ពិនិត្យ​ទៅលើ​ភាព​ឡើង​ចុះ​របស់​ជាតិ​ស្ករ និង​អាំង​ស៊ុយ​លីន​ក្នុង​ឈាម​ដែរ ក្នុង​គោលបំណង​ដើម្បី​ដឹង​អំពី​យន្តការ​របស់​វា​ក្នុង​រាងកាយ​។ យ៉ាងណាមិញ ការសិក្សា​នេះ​អាច​គិតថា​បង្ហាញ​លទ្ធផល​ជ្រុល​ពេក​ហើយ​នៅពេល​វា​គ្រាន់តែ​ជាការ​សិក្សា​ដ៏​តូច​មួយ​ប៉ុណ្ណោះ ហើយ​រឿងនេះ​ក៏​មិនបាន​រាប់បញ្ចូល​ក្នុង​សកម្មភាព​រាងកាយ​ដែលមាន​តិច​ដែរ ក្នុងការ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ញ៉ាំ​ច្រើន​ហើយ​ធាត់​បាន​។​

​អ្វីដែល​យើង​ដឹង​នោះ​គឺថា យើង​ញ៉ាំ​នៅពេល​ឃ្លាន ហើយ​ការធ្វើសកម្មភាព​រាង​កា​យ​បន្ថែមទៀត​ក្រោយពី​ញ៉ាំ​រួច នឹង​ជំរុញ​ដល់​សកម្មភាព​របស់​ខួរក្បាល ដែល​សុទ្ធតែ​ក្នុង​បំណង​បង្កើតជា​ថាមពល​ដើម្បី​រស់នៅ​ប៉ុណ្ណោះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com