ពីនេះ ពីនោះ
ស្រា​ត្រាំ​«​អូយ​ម៉ូយ​» ជា​ឱសថ​បុរាណ​ខ្មែរ​ដែល​ចាស់ៗ​និយម
06, Nov 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​«​អូយ​ម៉ូយ​» ពុំ​សូវ​មាន​អ្នក​ស្គាល់​ទេ​។ ចាស់ៗ​ពី​ដើម​យក​ផ្លែ «​អូយ​ម៉ូយ​» ធ្វើជា​ស្រាថ្នាំ​ត្រាំ​ជាមួយ​ស្រាស សម្រាប់​ទទួលទាន ដើម្បី​ប៉ូវ​កម្លាំង​។​



​ផ្លែ​ដើម​«​អូយ​ម៉ូយ​»  ភាគច្រើន​ដាំ​នៅតាម​ទី​ឆ្លា​សាលារៀន ទី​វត្ត​អារាម និង​នៅតាម​ទីសាធារណៈ ដែល​នឹង​ងាយស្រួល​រក​។ តែ​យ៉ាងណា មនុស្ស​ភាគច្រើន មិនបាន​ដឹងថា​វា​អត្ថប្រយោជន៍​អ្វីខ្លះ​នោះទេ​។ «​អូយ​ម៉ូយ​» គេ​ទុក​ធ្វើ​ថ្នាំ​ដើម្បី​ឲ្យ​ហូបបាយ​បាន ឲ្យ​រំលាយ​អាហារ និង​ងាយស្រួល​បត់ជើង​។ ចំណែកឯ ស្លឹក​«​អូយ​ម៉ូយ​» វិញ បុក​ឲ្យ​ម៉ត់​កិន​ជា​ម្សៅ ដែលជា​ថ្នាំ​ស័ក្តិ​សិទ្ធ​i​សម្រាប់​បិទ​ព្យាបាល​ជំងឺ​ស្រែង​។​

​សព្វថ្ងៃ​ហាក់ដូចជា​នៅតែមាន​អ្នកយក​ផ្លែ​«​អូយ​ម៉ូយ​» មក​ធ្វើជា​ស្រាថ្នាំ​ដែល​ចាស់ៗ​និយម​ពិសារ​។ ផ្លែ​នេះ ក៏​ពិតជា​បានផ្តល់​ផលប្រយោជន៍​ច្រើន​៕


Tag:
 អូយ​ម៉ូយ ស្រាថ្នាំ​
 ​ ជំងឺ​
© រក្សាសិទ្ធិដោយ thmeythmey.com