នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (The Ship for SouthEast Asian and Japan Youth Program) នឹងចូលមកដល់កំពង់ផែខេត្តព្រះសីហនុនៅព្រឹកព្រលឹមថ្ងៃទី១០ខែវិច្ឆិកាក្នុងសប្តាហ៍នេះ។ ទាំងយុវជនអាស៊ាន-ជប៉ុន និងទាំងមន្ត្រីសម្របសម្រួលជនជាតិជប៉ុន សរុប៣៦២នាក់នឹងចុះពីលើកប៉ាល់ Nippon Maru ហើយបន្តដំណើរមករាជធានីភ្នំពេញដើម្បីបំពេញការងាររបស់ពួកគេដែលរួមមានការជជែកពិភាក្សាលើប្រធានបទជាច្រើន ការរៀនសូត្រពីរបៀបរស់នៅរបស់គ្រួសារខ្មែរជាដើម រហូតដល់ថ្ងៃទី១៣ខែវិច្ឆិកា។