ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​កាហ្វេ​បួន​ពែង​ក្នុង​មួយថ្ងៃ​អាច​ការពារ​ជំងឺមហារីក​ពោះវៀន​បាន​
23, Nov 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​ការពន្យល់​របស់ Daily Mail បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​កាហ្វេ ៦​ពែង​ក្នុង​មួយថ្ងៃ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀន​រហូតដល់ ៤០​ភាគរយ ខណៈពេលដែល The Daily Telegraph បានចង្អុលបង្ហាញ​ថា ត្រឹមតែ​កាហ្វេ ៤​ពែង​ក្នុង​មួយថ្ងៃ​ក៏​អាច​បន្ថយ​ការប្រឈមមុខ​បាន ១៥​ភាគរយ​ដែរ​។​



​ដំណឹង​នេះ​បានមកពី​ការសិក្សា​ដ៏​យូរ​មួយ​ដែល​តាមដាន​ទៅលើ​អាកប្បកិរិយា និង​សុខភាព​របស់​ប្រជាជន​អាមេរិក​ប្រមាណ​កន្លះ​លាន​នាក់​រយៈពេល ១០​ឆ្នាំ​។​

​ក្នុងពេល​ចាប់ផ្តើម​សិក្សា អ្នកចូលរួម​ត្រូវបំពេញ​កម្រង​សំណួរ​ទាក់ទង​នឹង​របប​អាហារ និង​របៀប​រស់នៅ​រប​ស់​ពួកគេ ព្រម​ទាំ​តាមដាន​ទៅលើ​ចំនួន​ជំងឺមហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀន​ដែល​ពួកគេ​កើត​។​

​សម្រាប់​អ្នក​ញ៉ាំ​កាហ្វេ​ពី ៤ ទៅ​៥​ពែង (​មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​គ្មាន​) ក្នុង​មួយថ្ងៃ​គឺអាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន ១៥​ភាគរយ ខណៈពេលដែល​អ្នក​ញ៉ាំ​ចាប់ពី ៦​ពែង​ឡើងទៅ​អាច​បន្ថយ​ការប្រឈមមុខ ២៦​ភាគរយ​ក្នុងពេល​ប្រៀបធៀប​ជាមួយនឹង​អ្នក​មិន​ញ៉ាំ​សោះ​។ អ្វី​ដែលជា​រឿង​សោកស្តាយ​នោះ​គឺថា សម្រាប់​អ្នក​ញ៉ាំ​តែ​វិញ បែរជា​មិនមាន​ការថយចុះ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀន​ទៅវិញ​។​

​យក​ល្អ​គួរតែ​កត់សម្គាល់ថា ជាតិ​កាហ្វេ​អ៊ី​ន​ជា​សារធាតុ​ភ្ញោ​ច ហើយ​ការ​ញ៉ាំ​វា​ច្រើនពេក​អាច​នាំ​ឲ្យ​មាន​ផល​រំខាន​ដូចជា គេង​មិន​លក់ និង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។​

​យ៉ាងណាមិញ យើង​មាន​វិធីសាស្ត្រ​ច្រើននាស់​ដែល​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀន​បាន​ដូចជា ការហាត់​ប្រាណ​ទៀងទាត់ ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ឈប់​ជក់បារី​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com