ជាតិ
សង្គមជាតិ
អ្នកស្ម័គ្រចិត្ត​ជាង ២៦០​នាក់​ចូលរួម​សង់​លំនៅឋាន​ដល់​គ្រួសារ​ក្រីក្រ​នៅ​បាត់ដំបង​
11, Nov 2017 , 2:07 pm        
រូបភាព
អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​ជាង ២៦០​នាក់ នឹងចូលរួម​ជាមួយ​អង្គ​ការ លំនៅឋាន​មនុស្សជាតិ​ក​ម្ពុ​ជា ដើម្បី​សង់ផ្ទះ​ដល់​គ្រួសារ​ក្រីក្រ នៅ​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។

 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា អ្នកស្ម័គ្រចិត្ត​ទាំងអស់ នឹងធ្វើ​ការរួម​គ្នា​ជាមួយ​គ្រួសារ​ដែល​ទទួលបាន​ដី​លំនៅឋាន​តាមរយៈ​កម្មវិធី​ដី​សម្បទាន​សង្គមកិច្ច និង​សារាចរ ០៣​។ ពួកគេ​នឹង​ប្រើពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ដើម្បី​សង់​លំនៅឋាន ចំនួន ២៣​ខ្នង នៅក្នុង​ឃុំ​អូរ​ខ្ចាយ និង​ឃុំ​បែក​ចាន​ថ្មី​។​
 
​តាម​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា តាមរយៈ​កម្មវិធី Cambodia Big Build ផ្ទះ​១៤​ខ្នង ចុងក្រោយ​ក្នុង​គម្រោង​ដី​សម្បទាន​សង្គមកិច្ច ៨២ ឡូ​តិ៍ និង​ផ្ទះ​៩​ខ្នង​ផ្សេងទៀត ក្នុង​គម្រោង សាកល្បង​យន្តការ​ដោះស្រាយ​ជម្លោះ​ក្រោម​សារាចរ ០៣ ក្នុង​អនុ​ក្រឹ​ត ១៩ នឹងត្រូវ​សាងសង់​បញ្ច​ប់​។ ហើយ​សព្វថ្ងៃនេះ គ្រួសារ​ទាំង​២​ខាងលើ កំបុងស្នាក់នៅ​ក្នុង​សំណង់ បណ្តោះអាសន្ន និង​ត្រូវ​បានទទួល​សិទ្ធិ​កាន់កាប់​ដីធ្លី​មាន​សុវត្ថិភាព​។​
 
​គួររម្លឹកថា កម្មវិធី Cambodia Big Build ឆ្នាំ​២០១៧ បានផ្តល់​ឱកាស​ដ៏​ពិសេស​សម្រាប់​ក្រុម​អ្នក ស្ម័គ្រចិត្ត​អន្តរជាតិ​មកកាន់​ប្រទេស​កម្ពុជា និង​សាងសង់​នូវ​លំនៅឋាន​សមរម្យ​សម្រាប់​គ្រួសារ និង​អ្នក​រស់នៅក្នុង​ទីតាំង​មិនមាន​កម្មសិទ្ធិ​ដីធ្លី​ជាច្រើន​ឆ្នាំ​មកហើយ ក្នុងភូមិ​២​ក្នុង​សង្កាត់​ព្រែក ព្រះស្ដេច ដែល​ស្ថិតក្នុង​ទីប្រជុំជន​នៃ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ចាប់តាំងពី​ឆ្នាំ ២០០៣​មក អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា បាន​ជួយ​ប្រជាជន​ប្រមាណ ២​ម៉ឺន​គ្រួសារ ក្នុង​ការកសាង​ភាពរឹងមាំ ស្ថេរភាព និង​ការពឹង​ផ្អែកលើ​ខ្លួនឯង​តាមរយៈ​ការគាំទ្រ​លំនៅឋាន និង​ជម្រក​មនុស្សជាតិ​សមរម្យ​៕
 
 
 

Tag:
 ​បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com