ជាតិ
សេដ្ឋកិច្ច
លោក ជា សុផារ៉ា ស្នើ​ឲ្យ​មានការ​វិនិយោគ​គម្រោង​ផ្ទះ​តម្លៃ​សមរម្យ ទោះ​សាងសង់​តិចតួច​ក្ដី
11, Nov 2017 , 6:59 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ជំរុញ​ឲ្យ​មានការ​បោះទុន​វិនិយោគ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​ជាច្រើន​ទៀត​។ លោក​បាន​ថ្លែងថា ក្រសួង​ចាំ​គាំទ្រ​ដល់​បណ្ដា​អ្នក​ចង់​វិនិយោគ បើទោះបីជា​គម្រោង​របស់​អ្នក​ទាំងនោះ​ត្រូវ​សាងសង់​លំនៅឋាន​ត្រឹមតែ ៥០ ក៏ដោយ​។


​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​លំនៅឋាន​តម្លៃ​សមរម្យ របស់​ក្រុមហ៊ុន​ជប៉ុន អា​រ៉ា​ខា​វ៉ា នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា លោក ជា សុផារ៉ា ថ្លែងថា រដ្ឋាភិបាល​នឹង​បន្ត​ជំរុញ ការអភិវឌ្ឍ​គម្រោង​លំនៅឋាន​តម្លៃ​សមរម្យ​នៅ​ទីតាំង​ផ្សេងៗ​បន្ថែមទៀត​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​យើង​នឹង​បន្ត​ពង្រីក​គម្រោង​នេះ ទៅគ្រប់​គោលដៅ​ទាំងអស់ សំដៅ​ធ្វើ​ឲ្យ​ទីក្រុង​នេះ ញែក​ចេញទៅ​ក្រៅ ដោយ​ម្យ៉ាង​ដើម្បី​កុំ​ឲ្យ​ស្ទះចរាចរណ៍​»​។​
​សូម​ស្ដាប់​ប្រសាសន៍​លោក ជា សុផារ៉ា ខាងក្រោម​នេះ​៖


 
 
​ការស្នើ​របស់លោក ជា សុផារ៉ា ដូចនេះ បន្ទាប់ពី​កម្ពុ​ជាមាន​គម្រោង​ផ្ទះ​តម្លៃ​សមរម្យ ចំនួន​៣​គម្រោង​រួចហើយ ដោយ​២​កន្លែង​នៅ​ខេត្តកណ្ដាល និង​មួយ​ទីតាំង​ចុងក្រោយ នៅ​ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ​៕
 
 
 

Tag:
 អចលនទ្រព្យ​
  ផ្ទះ​តម្លៃ​សមរម្យ​
© រក្សាសិទ្ធិដោយ thmeythmey.com