ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ថា ត្រាំ ជា​មនុស្ស​អស្ចារ្យ ប៉ុន្តែ​ស្នើ​ឲ្យ​មើល​ទង្វើ​ទូត​អាមេរិកនៅ​ភ្នំពេញ​ និងពិចារណាលើ​បំណុល
13, Nov 2017 , 7:01 pm        
រូបភាព
សម្តេច ហ៊ុន សែន និងលោក ដូណាល់ ត្រាំ
សម្តេច ហ៊ុន សែន និងលោក ដូណាល់ ត្រាំ
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​អំឡុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៥​ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទំនាក់ទំនង​សន្ទនា អាស៊ាន​-​អាមេរិក នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ បាន​ថ្លែង​ការកោតសរសើរ​ទៅកាន់​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មាន​គោលការណ៍​គោរព​ឯករាជ្យ និង​អធិបតេយ្យភាព​នៃ​ប្រទេស​ដទៃ​ ដែល​គោលនយោបាយបែបនេះ ជួយឲ្យអាមេរិកមានមិត្តច្រើន។​

 
«​ឯកឧត្តម​គឺជា​មនុស្ស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ​»​។ នេះ​ជាការ​ថ្លែង​របស់​សម្តេច ហ៊ុន សែន នៅ​ចំពោះមុខ​លោក ដូ​ណា​ល់ ត្រាំ ដែល​សម្តេច​ស្ថិត​ក្នុងចំណោម​មនុស្ស​តិចតួច​ដែល​ព្យាករ​ថា មហាសេដ្ឋី​រូបនេះ ជាប់ឆ្នោត​ជា​ប្រ​ធានា​ធិបតេយ្យ​អាមេរិក​។​
 
​ជាមួយនឹង​ការកោតសរសើរ​លោក ត្រាំ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​រិះគន់​ចំៗ​ចំពោះ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា ដោយ​សម្តេច​វាយតម្លៃថា​កំពុង​អនុវត្ត​ខុសពី​នយោបាយ​ថ្មី​របស់លោក​ត្រាំ​។ 

​សូម​ស្តាប់​ប្រសាសន៍​សម្តេច ហ៊ុន សែន ដែល​បានស្នើ​ឲ្យ លោក ដូ​ណា​ល់​ត្រាំ ដាស់តឿន​ដល់​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​៖


 

ទាក់ទង​នឹង​បញ្ហា​បំណុល​ពី​សម័យ​សង្គ្រាម សម្តេច ហ៊ុន សែន នៅតែ​ទទូច​ឲ្យ​មានការ​កែប្រែ​ទៅជា​ជំនួយ​អភិវឌ្ឍន៍​។

សូម​បន្ត​ស្តាប់​ការលើកឡើង​របស់​សម្តេច​នាយករដ្ឋមន្ត្រី​៖

 

Tag:
 សម្តេច ហ៊ុន សែន​
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com