អត្ថបទពាណិជ្ជកម្ម
CAM-ASEAN អញ្ជើញ​មាតា​បិតា​សិស្ស​ចូលរួម​សម្ពោ​ធ​កម្មវិធីសិក្សា​ភាសា​អង់គ្លេសសម្រាប់​កុមារ​
15, Nov 2017 , 9:59 am         4494
រូបភាព
​ភ្នំពេញ​៖​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (CAM-ASEAN) នឹង​រៀបចំ​កម្មវិធី Young Learner Program Open Day សម្រាប់​មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ចូលរួម​ស្វែងយល់​អំពី​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ថ្មី​សម្រាប់​កុមារ និង​សិស្ស​វ័យ​ជំទង់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​។

​កម្មវិធី Young Learner Program ជា​កម្មវិធី​ថ្មី​របស់ CAM-ASEAN ដែល​បាន​បង្កើតឡើង​សម្រាប់ កុមារ​អាយុ​ពី ៦ ដល់ ១២​ឆ្នាំ​ដោយ​ផ្តោតលើ វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា​(Technology) វិស្វកម្ម​(Engineering) និង​គណិតវិទ្យា (Mathematics) ហៅ​កាត់​ជា​ភាសា​អង់គ្លេស STEM​។ កម្មវិធីសិក្សា​នេះ​មាន​លក្ខណៈពិសេស​ដូចជា​៖ បង្រៀន​ដោយ​គ្រួ​ដែលមាន​ភាសា​កំណើត​អង់គ្លេស ដោយ​ប្រើ Interactive Whiteboard ដែល​បញ្ចូល​កម្ម​វី​ធី Software ទំនើបៗ បង្កើត​ទ្បើង​ដោយ​Cambridge University Press ដូចជា Super Mind, Top Math, Top Science និង​កម្មវិធី​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​ជាច្រើន​ទៀត​។



​នា​ថ្ងៃ​នោះដែរ​មាតាបិតា អាណាព្យាបាល សិស្ស និស្សិត អាច​សាកសួរ​ព័ត៌មាន​អំពី​កម្មវិធីសិក្សា ស្តាប់​បទ​បង្ហាញ ទស្សនា​បន្ទប់ និង​សម្ភារ​សិក្សា​នានា  ធ្វើតេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​សម្រាប់​កុមារ​ដោយ​ឥតគិតថ្លៃ ទទួល​ព័ត៌មាន​អំពី​អាហារូបករណ៍ និង​ឱកាស​សិក្សា​នៅក្រៅ​ប្រទេស និង ចូលរួម​កម្មវិធី​រីករាយ​ដើម្បី​បង្កើន​ចំណេះដឹង ព្រមទាំង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​។​

​សម្រាប់​អ្នក​ចុះឈ្មោះ ៥០​នាក់​ដំបូង​នឹង​ទ​ទូល​បាន​៖
១. សម្ភារ​សិក្សា​មួយឈុត​
២. ឯកសណ្ឋាន​មួយ​កំ​ផ្លេ​រ​
៣. ផ្តល់ជូន​ការចុះឈ្មោះ​ចូល​ដោយ​ឥតគិតថ្លៃ
៤. ផ្តល់ជូន​ការធ្វើ​តេស្ត​ចូលរៀន​ដោយ​ឥត​ថ្លៃ



​សាកសួរ​ព័ត៌មាន​បន្ថែម​តាមរយៈ​លេខ​ទូរស័ព្ទ ០២៣ ៩៧៦ ៩៩៩ ឫ ០១១៧៧៤ ៤៥០​។​
​បញ្ជាក់​៖ ចូលរួម​ដោយ​សេរី និង​ឥតគិតថ្លៃ​
CAM-ASEAN មាន​អាសយដ្ឋាន​នៅ​អគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ខាងត្បូង​ភោជនីយដ្ឋាន ខ្មែរ​-​ថៃ អូ​ទ្បាំ​ពិ​ក ចម្ងាយ ៥០ ម៉ែត្រ បត់​ចូល​តាម​ហាង​លក់​ផ្លែឈើ ស្រីមុំ​អូ​ទ្បាំ​ពិ​ក​។

​ទូរស័ព្ទ​លេខ​៖ 023 976 999/07077 44 50/0
​គេហទំព័រ​៖
www.cam-asean.com
​ហ្វេ​ស​ប៊ុ​ក​៖
www.facebook.com/camaseaninstitute

​(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង