កីឡាអន្តរជាតិ
អន្តរជាតិ
Eriksen ធ្វើបាន hat-trick ជួយ​ដា​ណឺ​ម៉ាក ឡើងទៅ World Cup
15, Nov 2017 , 11:35 am         508
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​សាធារណរដ្ឋ​អៀរ​ឡង់​បានទទួល​បរាជ័យ​ក្នុងការ​ឈានទៅ​ប្រកួត  FIFA World Cup ខណៈដែល​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បី​គ្រាប់ (hat-trick) របស់ Christian Eriksen ជួយ​ឲ្យ​ដា​ណឺ​ម៉ាក​ទទួល​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ឈានទៅ​រុស្ស៊ី​ឆ្នាំ​២០១៨​។​


​ដា​ណឺ​ម៉ាក បាន​យកឈ្នះ​ម្ចាស់ផ្ទះ​សាធារណរដ្ឋ​អៀរ​ឡង់ ៥-១ ក្នុងការ​ប្រកួត Play-off ជើង​ទី​២ នៅ​រាត្រី​ថ្ងៃទី​១៤ ខែវិច្ឆិកា​។ ជ័យ​ជ​ន្នះ​នេះ ធ្វើ​ឲ្យ​ដា​ណឺ​ម៉ាក​ទទួលបាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ពិភពលោក​ឆ្នាំក្រោយ បន្ទាប់ពី​ស្មើគ្នា ០-០ នា​ការប្រកួត​ជើង​ទី​១​។​

​សម្រាប់​ការប្រកួត​ជើង​ទី​២​នេះ ម្ចាស់ផ្ទះ​សាធារណរដ្ឋ​អៀរ​ឡង់​បានចាប់ផ្តើម​ការប្រកួត​យ៉ាង​ល្អឥតខ្ចោះ ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​ដា​ណឺ​ម៉ាក​១​គ្រាប់​មុន​នៅ ៦​នាទី​ដំបូង ដោយ​ខ្សែការពារ Shane Duffy​។



​ប៉ុន្តែ​នៅ​នាទី​២៩ ខ្សែការពារ Cyrus Christie របស់​ម្ចាស់ផ្ទះ​បានធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​មុនពេល Christian Eriksen ធ្វើបាន hat-trick និង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់ Nicklas Bendtner ជួយ​ដា​ណឺ​ម៉ាក យកឈ្នះ​សាធារណរដ្ឋ​អៀរ​ឡង់ ៥-១​។​

​ដា​ណឺ​ម៉ាក​ជា​ក្រុម​មកពី​ទ្វីបអឺរ៉ុប​ចុងក្រោយ និង​ជា​ក្រុម​ជម្រើសជាតិ​ទី​៣០ ដែល​បាន​កៅអី​ទៅ​រុស្ស៊ី​ឆ្នាំ​២០១៨ ដើម្បី​ប្រ​ជែ​ងា​ពាន​កីឡាបាល់ទាត់​លំដាប់​ទី​១​នេះ​។​
​សម្រាប់​២​កៅអី​ចុងក្រោយ​នឹង​រង់​ចាំមើល​ការប្រកួត វគ្គ Play-off ជើង​ទី​២ ពីរ​គូ​ទៀត​រវាង ហុង​ឌូ​រ៉ា​ស់ និង អូស្ត្រាលី ហើយ នូ​វែ​ល​សេ​ឡង់ ជួប ប៉េ​រូ នៅ​រាត្រី​ថ្ងៃទី ១៥ ខែវិច្ឆិកា ខណៈ​ជើង​ទី​១ ស្មើគ្នា ០-០ ទាំងអស់​៕

Tag:
 បាល់ទាត់​
  FIFA World Cup
  ដា​ណឺ​ម៉ាក
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1011next