អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​លោក រ៉ូបឺត មូ​ហ្កា​បេ ស្ថិតក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​
15, Nov 2017 , 6:00 pm        
រូបភាព
កម្លាំងយោធាស៊ីមបាវ៉េ កំពុងគ្រប់គ្រង​ប្រទេសទាំងមូល។ រូបថត AFP
កម្លាំងយោធាស៊ីមបាវ៉េ កំពុងគ្រប់គ្រង​ប្រទេសទាំងមូល។ រូបថត AFP
ដោយ: ធីតា
​ប្រធានាធិបតី​ស៊ីម​បា​វ៉េ លោក Robert Mugabe កំពុងស្ថិត​ក្រោម​ការឃុំ​ខ្លួន​ក្នុងផ្ទះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Jacob Zuma ក្នុង​សេចក្តីថ្លែងការណ៍​មួយនា​ថ្ងៃ​ពុធ​។ បើតាម​ការផ្សាយ​របស់ AFP កងទ័ព​ស៊ីម​បា​វ៉េ ទំនងជា​កំពុង​គ្រប់គ្រង​ប្រទេស​ទាំងមូល​។​



​ទោះបីជា​យ៉ាងណាក៏ដោយ ឧ​ត្ត​ម​សេនីយ៍​យោធា លោក Sibusiso Moyo បាន​អះអាងថា លោក​ប្រធានាធិបតី [​មូ​ហ្គា​បេ​] និង​គ្រួសារ ស្ថិតក្នុង​កន្លែង​មាន​សុវត្ថិភាព​ពេញទី​។ លោក​បាន​បដិសេធថា វត្តមាន​កម្លាំងយោធា​ជា​រដ្ឋប្រហារ ប៉ុន្តែ​លោក​បាន​ថ្លែង​តាម​ទូរទស្សន៍​រដ្ឋ​ថា វា​ជា​ប្រតិបត្តិ​ការស្វែងរក​ឧក្រិដ្ឋជន​នៅ​ជុំវិញ​លោក មូ​ហ្គា​បេ​។​

«​យើង​ស្វែង​រកតែ​ក្រុម​ឧក្រិដ្ឋជន​ជុំវិញ​គាត់​ប៉ុណ្ណោះ​...​បន្ទាប់ពី​យើង​បញ្ចប់​ប្រតិបត្តិការ​ស្ថានភាព​នឹង​វិល​ទៅរក​ភាព​ដើម​វិញ​»​។ នេះ​ជាការ​អះអាង​របស់លោក Moyo​។​

​ចំពោះ​ការវិវត្ត​ចុងក្រោយ​នេះ លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Jacob Zuma បានសម្រេច​បញ្ជូន​ប្រេសិត​របស់ខ្លួន​ទៅកាន់​ស៊ីម​បា​វ៉េ​៕



Tag:
 ស៊ីមបា​វ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com