ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បន្លែ​ដែល​អាច​ដេញ​មហារីក​ចេញពី​អ្នក​ឲ្យ​អស់​
17, Nov 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺមហារីក​ជា​ជំងឺ​ដែល​មនុស្ស​ទាំងអស់​មិន​ចង់​ជួប​ឡើយ​។ ដូចនេះ តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ចៀស​ឲ្យ​ឆ្ងាយ​ពី​ជំងឺមហារីក​ទៅ​?



1.    ដំឡូង​មិន​ត្រឹមតែ​អាច​ការពារ​អ្នក​ពី​ជំងឺមហារីក ថែមទាំង​អាច​ផ្តល់​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​ចំពោះ​រាងកាយ​របស់​អ្នក​។​

2.    ល្ពៅ និង​ការ៉ុត សម្បូរ​ទៅដោយ​សារធាតុ​ដែល​អាចជួយ​ការពារ​អ្នក​ពី​ជំងឺមហារីក​។ ជាពិសេស វា​សម្បូរ​ទៅដោយ​វីតាមីន​អា ដែល​ជួយ​ទប់​មិន​ឲ្យ​កោសិកា​ផ្សេងៗ​ដែល​អាច​បណ្តាល​ឲ្យ​អ្នក​កើត​មហារីក​កើតឡើង​ក្នុង​រាងកាយ​អ្នក​នោះទេ​។​

3.    ម្រះ ជា​បន្លែ​ដែល​អាច​សម្លាប់​កោសិការ​មហារីក​អស់​។ ដូចនេះ អ្នកនឹង​អាច​ចាក​ឆ្ងាយ​ពី​ជំងឺមហារីក​គ្រប់​ប្រភេទ​បាន​ទាំងអស់​នៅពេលដែល​អ្នក​តែងតែ​ពិសារ​។​

4.    ចំណែក​ខ្ទឹមស​វិញ បើ​អ្នក​តែងតែ​បរិភោគ វា​នឹង​អាច​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក ថែមទាំង​អាចធ្វើ​ឲ្យ​កោសិការ​មហារីក​មិន​ងាយ​ដុះ​ឡើយ​។​

5.    ប៉េងប៉ោះ នឹង​អាចធ្វើ​ឲ្យ​កោសិការ​មហារីក​ទាំងឡាយ​មិន​ងាយ​អាច​កើតមាន​ក្នុង​រាងកាយ​របស់​អ្នក​ទេ​។ ដូចនេះ សុខភាព​របស់​អ្នកនឹង​ល្អ​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com