អត្ថបទពាណិជ្ជកម្ម
Thmeythmey.com បង្កើត​សេវា​«​កំណាព្យ​»​ជំរុញ​ទីផ្សារ និង​ការលក់​ជូន​ក្រុមហ៊ុន​នានា​!
08, Dec 2017 , 8:20 am        
រូបភាព
​ភ្នំពេញ​៖ នាពេល​កន្លងមក ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជំរុញ​ការលក់​ត្រូ​វា​បាន​គេ​ធ្វើឡើង​តាម​មធ្យោបាយ​ផ្ទាំង​ប៉ាន់​ណូ​, តាម Banner, ចែក​ក្រដាស​តាម​ដង​វិថី​, ផ្សព្វផ្សាយ​តាម​មេក្រូ​, តាម​ហ្វេ​ស​ប៊ុ​ក​, YouTube, តាម​ជញ្ជាំង​។​ល​។ ការផ្សព្វផ្សាយ​គ្រប់​ទម្រង់​ច្រើន​ធ្វើឡើង​តាម​មធ្យោបាយ​កាសែត ទូរទស្សន៍ វិទ្យុរ និង​នាពេល​ចុងក្រោយ តាមរយៈ​បណ្តាញ​សង្គម​។ ប្រសិនបើ​ លោក​ លោកស្រី ចង់ម្ចាស់អាជីវកម្ម ឬ​ម្ចាស់​ក្រុមហ៊ុន មានបំណង​សាកល្បង​របៀប​ថ្មី​នៃ​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​សេវា​របស់​លោក លោកស្រី លោកអ្នកអាច​ទាក់ទងតាម​លេខ​ទូរសព្ទ​ ០១២ ៨៦២ ៥០៩។​

​មធ្យោបាយ​នៃ​ការបញ្ចេញ​សារ​ឲ្យ​គេ​ដឹង ឲ្យ​គេ​ស្គាល់ ឲ្យ​គេ​ចាប់អារម្មណ៍​មាន​ច្រើន​។ តែ​សារព័ត៌មាន​ថ្មីៗ បាន និង​កំពុង​បង្កើត​សេវាកម្ម​ថ្មី​មួយ​ដើម្បី​ជំរុញ​ការលក់​ជូន​អតិថិជន​ទាំងឡាយ​។ សេវាកម្ម​ថ្មី​នេះ គឺ​កំណាព្យ​។ សារព័ត៌មាន​ថ្មីៗ​ជួយ​តាក់​តែ​កំណាព្យ​ដោយ​រៀបរាប់​ពី​សកម្មភាព​, គុណភាព​សេវាកម្ម​, គុណ​តម្លៃ​, ការជឿជាក់​, គុណភាព​ផលិតផល​, តម្លៃ​ទំនិញ​, ភាព​ប្រណិត​នៃ​ទំនិញ​។​ល​។

​សារ​ដែល​បញ្ជូន​តាមរ​យៈ​កំណាព្យ​អាច​ទាក់ទាញ​អារម្មណ៍​អ្នកអាន អ្នក​ស្តាប់ អ្នកទស្សនា​ខ្លាំង​ជាង​សារ​ដែល​គ្រាន់តែ​បង្ហាញ​ពី​ផលិតផល​ប៉ុណ្ណោះ​។ Thmeythmey.com អាច​ផលិត​កំណាព្យ​សម្រាប់​បុគ្គល ក្រុមហ៊ុន ស្ថាប័ន​…

​ខាងក្រោម​នេះ គឺជា​សំណាក​ពីរ​ដែល​សារព័ត៌មាន​ថ្មីៗ​(Thmeythmey.com) បាន​ផលិត​រួចហើយ​។ សូម​អញ្ជើញ​អាន​កំណាព្យ​ខាងក្រោម​ដូចតទៅ​៖

Mercedes-Benz ក្នុង​ក្តី​ស្រមៃ​!

​កំណាព្យ​បទ ពាក្យ ៨
-​មានឈ្មោះ​ល្បាញ​ល្បី​ទូទាំង​សកល​    ​    ​    ​ជា​រថយន្ត​ផ្តល់នូវ​ផាសុកភាព​
Mercedes ឡូយ​លើក​យស​កើត​លាភ​    ​    ​    ​រឿង​សុវត្ថិភាព​ពិត​អស់​បញ្ហា​។​

-​ម៉ាក​ឡាន​លើក​ម្ចាស់​ឃើញច្បាស់​ថ្លៃថ្នូរ​    ​    ​    ​ស្រែ​ក្រុង​ចុង​អូរ​គ្រប់គ្នា​ឃើញថា​
​អ្នកជិះ Mercedes មើលទៅ​អស្ចារ្យ​    ​    ​    ​    ​ស្អាត​មិនធម្មតា​ហ៊ឺហារ​លើសគេ​។​

-​ការច្នៃប្រឌិត​ពិត​មិនធម្មតា​    ​    ​    ​    ​    ​ត្រូវ​តាម​ស្តង់ដារ​មិន​ធ្វើ​លេង​ទេ​
​ស៊ីសាំង​ក៏​តិច​ចំណេញ​កើន​ទ្វេ​    ​    ​    ​    ​Mercedes លើសគេ​កិ​ត្យា​ប្រពៃ​។​

-Mercedes-Benz ឡាន​មាន​ហាងឆេង​    ​    ​    ​បាន​ប្រើ​ចាស់​ក្មេង​ពិត​អស្ចារ្យ​ក្រៃ​
​មាន​ប្រាក់​ទិញ​ប្រើ​កុំ​មាន​សង្ស័យ​    ​    ​    ​    ​Mercedes ច្នៃ​ដេញតាម​ស៊េរី​។​

-​ទាំង​ប្រណីតភាព​និង​ទាន់សម័យ​    ​    ​    ​    ​បើកបរ​យប់​ថ្ងៃ​ក្រៃ​ល្អ​គ្មាន​ពីរ​
Mercedes-Benz គេ​ស្គាល់​គ្រប់​ទី​    ​    ​    ​    ​ជា​ឡាន​ស៊េរី​អ្នក​ថ្លៃ​ខ្ពង់ខ្ពស់​។

-​បើ​បាន​ប្រើ​ហើយ​កើន​បុណ្យ​កើត​យស​    ​    ​    ​រាសី​ខ្ពស់​ខ្ពស់​រកស៊ី​មានបាន​
​ជិះឡាន Mercedes សុខ​គ្រប់​ទី​ស្ថាន     ​    ​    ​បើ​រក​ទិញ​ឡាន​ទៅ​ស្តារ​អូ​តូ​៕

​កំណាព្យ​ទី​២ សូម​អញ្ជើញ​អាន​ដូចតទៅ​៖

FCC ផ្តល់​ក្តីសង្ឃឹម និង​ស្នា​ញញឹម​ដល់​គ្រួសារ​!
​កំណាព្យ​បទ ពាក្យ​៨
១-​ថ្លែង​ពី​រឿង​ពិត​ជីវិត​គ្រួសារ​    ​    ​    ​ទោះ​ជាតិ​សាសន៍​ណា​ប្រាថ្នា​ដូចគ្នា​
​រស់​មាន​ទ្រនំ​ផ្តុំ​ដោយ​ទ្រព្យា​    ​    ​    ​    ​គ្រុនក្តៅរ​ងារ​មាន​គ្នា​ជួយ​ថែ​។​

២-​រស់​តែ​ពីរ​នាក់​ហាក់​ខ្វះ​អ្វី​ម្យ៉ាង​    ​    ​    ​ឃើញ​អ្នកជិតខាង​ដែល​គេ​នៅក្បែរ​
​មានកូន​តូច​យំ​សើច​ដាក់​ឪ​ម៉ែ​    ​    ​    ​បើសិន​មាន​ដែរ​សប្បាយ​ពេក​ក្រៃ​។​

៣-​គិត​ឃើញ​សព្វគ្រប់​ជ្រប់​ជ្រួល​ចិត្ត​ងំ​    ​    ​ខ្លះ​ដល់​ចង់​យំ​ចិត្ត​កើត​សង្ស័យ​
​ថា​ខុស​ខាង​ណា​រឿង​កូន​សព្វថ្ងៃ​    ​    ​    ​បែរបន់​លើកដៃ​ឲ្យ​ព្រះ​ជួយ​គិត​។​

៤-​លំបាក​មានកូន​ស្បូន​មាន​បញ្ហា​    ​    ​    ​បុរស​ផង​ណា​ជា​រឿង​ជាក់​ពិត​
​ដូច្នេះ​រួមគ្នា​រក​ពេទ្យ​ពិនិត្យ​    ​    ​    ​    ​កន្លែង​ដែល​ជិត​គឺ​ពេទ្យ​កម្ពុជា​។​

៥-​ឥឡូវ​រឿងនេះ​លែង​ជា​បញ្ហា​    ​    ​    ​មាន​អ្នក​ប្រឹក្សា​ចាំ​ជួយ​គ្រប់​គ្រា​
​មិនបាច់​ចេញ​ក្រៅ​នាំ​តែ​វេទនា​    ​    ​    ​ស្រុក​ខ្មែរ​ពិតជា​មិន​ចាញ់​គេ​ឡើយ ។​

៦-​បង្ក​កំណើត​ក្នុង​កែវ​មុនគេ​    ​    ​    ​    ​យើង​ប្រឹង​រិះរេ​ច្រើន​ឆ្នាំ​មកហើយ​
​ខ្មែរ​រយ​គ្រួសារ​មានទុក្ខ​បាន​ស្បើយ     ​    ​    ​លែង​ខ្វល់​ដល់ត្រើយ​រឿង​ស្នង​គ្រួសារ​។​

៧-​អត្រា​ជោគជ័យ​មាន​ខ្ពស់​កន្លង​    ​    ​    ​មាន​បរទេស​ផង​មករក​សេវា​
​ជួយ​លើកមុខ​មាត់​ដល់​ជាតិ​ខេមរា​    ​    ​    ​បង្ហាញ​កិត្យានុភាព​គ្រប់​ទី​។​

៨-​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​(FCC)​    ​    ​    ​ជំនាញ​ពិតជា​ក្នុងស្រុក​គ្មាន​ពីរ​
​ជា​គ្លីនិក​ខ្លាំង​ល្បី​ទាំង​អាស៊ី​    ​    ​    ​    ​ថែម​ជាប់​បញ្ជី​បាន​ពាន​ធ្វើ​ល្អ​។​

៩-​យើង​នៅទីនេះ​ផ្តល់​ក្តីសង្ឃឹម​    ​    ​    ​ផ្តល់​ស្នាមញញឹម​ដល់​គូស្រករ​
​នាម FCC ទីប្រឹក្សា​ល្អ​    ​    ​    ​    ​    ​យើង​នឹង​បន្ត​រួម​នឹង​រដ្ឋា​៕




© រក្សាសិទ្ធិដោយ thmeythmey.com