អត្ថបទពាណិជ្ជកម្ម
អ៊ែ​ម​មឺ​រឹត​រកឃើញ​យុទ្ធសាស្ត្រ​បំបាត់​ភាព​អផ្សុក​របស់​អ្នកដំណើរ​វ័យក្មេង (០ - ១២​ឆ្នាំ​)
16, Nov 2017 , 3:32 pm        
រូបភាព
​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែ​ម​មឺ​រឹត​បាន​រកឃើញថា កុមារ​វ័យ​ក្រោម​១២ ឆ្នាំ​នឹងមាន​កើត មាន​ភាព​អផ្សុក ក្នុង រយ​:​ពេល​ប្រមាណ​៥០​នាទី ប៉ុណ្ណោះ រាប់​ពី​ពេល ដែល​ជើង​ហោះ ហើរ​ផ្លូវ​ឆ្ងាយ​របស់គេ ចាប់ផ្តើម ខណៈ​ក្តីបារម្ភ របស់​ឪពុកម្តាយ​នៅពេល​ធ្វើដំណើរ ជាមួយ​កុមារ​ក្រោម​១២​ឆ្នាំ ផ្តោតលើ ការផ្តល់​ការកម្សាន្ត​ដល់​កូនៗ (៦៤%) ការរំខាន​ដល់​អ្នកដំណើរ​ដទៃ (៤៣%) និង​ការរក្សា​កម្រិត​ជាតិ​ទឹក​របស់​កូនៗ (២៣%)​។

​កុមារ​ដែលមាន​វ័យ ៣​ទៅ​៤​ឆ្នាំ ជា​អ្នកដំណើរ​ងាយ បង្កបញ្ហា ជាងគេ​។ នេះ​បើតាម​ការ​លទ្ធផល​សិក្សា​លើ​ភាព អផ្សុក​របស់​កុមារ ធ្វើឡើង​ដោយ ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​សហការ ជាមួយ លោក វេជ្ជបណ្ឌិត Sandi Mann គ្រូពេទ្យ​ចិត្តសាស្ត្រ​និង​ជា​អ្នកឯកទេស លើ​ភាព​អផ្សុក នៃ​សាកល វិទ្យាល័យ Central Lancashire ធ្វើឡើង ចាប់ពី ខែមិថុនា ហើយ​ដែល បានចេញ​ផ្សាយ កាល ពី​ពេល​ថ្មីៗ​នេះ​។

​បន្ទាប់ពី​សហការ​ជាមួយ ឪពុកម្តាយ​ចំនួន ២,០០០​នាក់ នៅ​ចក្រភព​អង់គ្លេស ក្នុងការ​អង្កេត​លើ​កុមារ​អាយុ​ចាប់ពី ០​ទៅ​១២​ឆ្នាំ​លើ​សកម្មភាព​របស់​ពួកគេ​នៅពេល​ពួកគេ​កំពុង​លេង បាន​ជួយ​ឲ្យ​លោក​វេជ្ជបណ្ឌិត Sandi Mann ចាត់តាំង​សកម្មភាព​កំសាន្ត​របស់ កុមារ​ជា​៥​ប្រភេទ មានដូចជា​៖ សកម្មភាព សកម្ម (A)  អសកម្ម​ភាព (P)  អន្តរ​កម្ម ទៅវិញទៅមក (I) ភាព​ច្នៃប្រឌិត (C)  និង​ទំនាក់ទំនង​ខាង​ញាណ​ឬ​អារម្មណ៍ (S)​។

​ដោយ​យោងតាម​ការរក​ឃើញ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែ​ម​មឺ​រឹត​ក្រោម​ការ សហការ​ជាមួយ​លោក វេជ្ជបណ្ឌិត Sandi Mann បាន​បង្កើត​តារាង​មួយ​លម្អិត​ពី ឥរិយាបថ​និង កម្រិត​ពី​ភាព​អផ្សុក របស់​កុមារ ទៅ តាម​វ័យ​ចាប់ពី ០ ដល់ ១២​ឆ្នាំ ដែល​នឹង​ក្លាយជា ម​គ្គុ​ទេសន៍​ណែនាំ​មួយ សម្រាប់​ឪពុកម្តាយ ដែល​នឹង អនុញ្ញាតិ អោយ ពួកគេ អាច​កំណត់ អាច​កត់សម្គាល់ ពេលវេលា​ជាក់លាក់​និង​កម្រិត​ភាព​អផ្សុក​របស់​កូន និង​បង្កើត​សកម្មភាព​កម្សាន្ត ចម្រុះ ដើម្បី​ធានា ដល់​ការ ធ្វើដំណើរ​ដោយ​រលូន ប្រកបដោយ​ភាពសប្បាយ​រីករាយ និង មិនមាន​ការរំខាន​ដល់ អ្នកធ្វើដំណើរ ដទៃទៀត​។

​ការសិក្សា​នេះ​រកឃើញថា កុមារ​ក្រោម​អាយុ​១២​ឆ្នាំ​នឹងមាន​កើតមាន​ភាព​អផ្សុក​ក្នុង​រយៈពេល ៤៩​នាទី​និង​៤៧ វិនាទី ប៉ុណ្ណោះ​បន្ទាប់ពី​ធ្វើដំណើរ​ហោះហើរ​ផ្លូវ​ឆ្ងាយ​ចាប់ផ្តើម មុន​ពេលដែល​ពួកគេ​បង្ហាញ​អាកា​រៈ​ធុញថប់​។



​ឪពុកម្តាយ​ដែល​បាន​ចូលរួម​ក្នុងការ​ស្រាវជ្រាវ​នេះ ៤១% ទទួលស្គាល់ថា ពួកគេ​បាន លួង​កូនៗ ដោយ​ការ អោយ​ស្ករ​គ្រាប់ សូកូឡា និង​នំ​ជាដើម ដើម្បី​ជាការ​ដោះដូរ ក្នុងការ​រក្សា​ឥរិយាបថ​ល្អ​នៅពេល​ហោះហើរ ខណៈ ៣៣% បាន​ពឹង​ផ្អែកលើ ឧបករណ៍​អេឡិចត្រូនិក ដូចជា ទូរស័ព្ទដៃ​ឬ​ថេ​ប្លេ​ត ដែលមាន​ហ្កេ​ម កម្មវិធី​ទូរទស្សន៍ និង​ខ្សែភាពយន្ត​ដែល​គេ​ចូលចិត្ត បើទោះបីជា ពួកគេ​មិន​ត្រូវបាន​អនុ​ញ្ញា​ត្តិ អោយប្រើ​ពេល ពួកគេ​នៅផ្ទះ​ក៏ដោយ  ខណៈ​២៧% បាន​ឲ្យ​អំណោយ ជា​ឧបករណ៍ លេង​ថ្មី​ទៅ​កូនៗ​ដើម្បី​ឲ្យ​ពួកគេ​សប្បាយចិត្ត ហើយ ១៦%​ទៀត បាន​ព្យាយាម ធ្វើ​ឲ្យ​កូនៗ អស់កម្លាំង​មុន ពេល​ហោះហើរ ដោយ​ការរត់ លេង នៅ​ព្រលាន យន្តហោះ​មុន ការហោះហើរ​។

​ភាពយន្ត​ត្រូវបាន​គេ​រកឃើញថា គឺជា​សកម្មភាព​ពេញ និយម​បំផុត​នៅលើ​ពេល​ហោះហើរ ដែល​អាច​ទាញ​ការ យកចិត្តទុកដាក់​និង​ផ្តល់​ការកម្សាន្ត​កុមារ​អាយុ​ពី ០​ទៅ​២ ឆ្នាំ​បាន​រយៈពេល​៤០ នាទី ហើយ​សម្រាប់​កុមារ​អាយុ ១១ ទៅ​១២​ឆ្នាំ បាន​រយៈ ពេល​១​ម៉ោង និង​៤៥​នាទី​។  ហ្គេម  មិន​ថា​នៅក្នុង​ទូរស័ព្ទដៃ រឺ​នៅ ក្នុង​ប្រព័ន្ធ​កម្សាន្ត ដែល បំពាក់​នៅ ក្នុង​យន្តហោះ អាច ទាក់ទាញ​ការចាប់អារម្មណ៍ និង​ផ្តល់​ការកម្សាន្ត ដល់​កុមារ​តូច​រយៈ ពេល ៣០​នាទី និង​ចាប់អារម្មណ៍​របស់​កុមារ​ធំ ប្រមាណ ១​ម៉ោង​កន្លះ​។ សកម្មភាព​កម្សាន្ត​ដែល​បំផុស​ភាព ច្នៃប្រឌិត ដូចជា​ការ គូរគំនូរ មាន​ភាព ពេញនិយម សម្រាប់ កុមារ​តូច រហូតដល់ អាយុ​៩​ឆ្នាំ នៅពេលដែល ល្បែង​ល្បងប្រាជ្ញា និង​ដោះស្រាយ ប្រស្នា​ផ្សេងៗ ចាប់ផ្តើម ទាក់ទាញ​ចំណាប់ អារម្មណ៍​របស់​ពួកគេ​។ ចំណែក​ការ ផាត់​ពណ៌ និង​សៀវភៅ​សម្រាប់ បិទ​រូប​តុក្កតា​គឺជា សកម្មភាព​ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​កុមារ​តូច​។

​លោក វេជ្ជបណ្ឌិត Sandi Mann គ្រូពេទ្យ​ចិត្តសាស្ត្រ​និង​ជា​អ្នកឯកទេស​លើ​ភាព​អផ្សុក​នៃ​សាកលវិទ្យាល័យ Central Lancashire បានអោយដឹងថា បើទោះបី ការប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក ដូចជា ទូរស័ព្ទដៃ​ឬ​ថេ​ប្លេ​ត ជា​វិធីសាស្ត្រ​ដែល​ពេញនិយម​ដោយ​ឪពុកម្តាយ​ប្រើប្រាស់​ដើម្បី​ឲ្យ​កូនៗ កម្សាន្ត​អារម្មណ៍​និង​រក្សា​ភាព​ស្ងៀមស្ងាត់ ក៏ដោយ វិធី​នេះ​មិនមាន​ប្រសិទ្ធភាព​សម្រាប់​កុមារ​គ្រប់​វ័យ​នោះទេ ព្រោះថា ការយកចិត្តទុកដាក់​របស់​កុមារ តូច​លើ​ការកម្សាន្ត​អារម្មណ៍​បែបនេះ​មាន​រយៈពេល​ខ្លី ជាង​ការប្រមូលផ្តុំ​អារម្មណ៍ របស់​កុមារ​ដែលមាន​អាយុ ច្រើន​។

​លោក​វេជ្ជបណ្ឌិត​បាន​មានប្រសាសន៍ថា​៖ “​ឪពុកម្តាយ​ដែលមាន​កូន​អាយុ​ពី ៣​ទៅ​៤​ឆ្នាំ នឹង​ចាប់ផ្តើម សង្កេត ឃើញថា កូនៗ​របស់ ពួកគេ​មាន​សកម្មភាព​រាងកាយ​កាន់តែ​សកម្ម​ឡើង ខណៈ​ពួកគេ​មាន​ឯករាជ្យភាព​ជាង​មុន និង​ជា​ពេល ដែល ពួកគេ​ត្រូវការ​សម្ភារៈ លេង​កម្សាន្ត​អារម្មណ៍​ដែលមាន​ភាពជឿនលឿន និង​ស្មុគស្មាញ​ជាង​ពេលដែល​ពួកគេ​នៅ​ក្មេង​ជាង​នេះ​។​”

​កុមារ​ដែលមាន​វ័យ​កាន់តែ​ក្មេង​មិនត្រូវ​ការ​របស់​លេង​ណា​ដែល ស្មុគស្មាញ ពេក​នោះទេ ក្នុងការ​ធ្វើដំណើរ​តាម យន្តហោះ ហើយ​ពួកគេ​នឹង​កម្សាន្ត​ជាមួយនឹង​អ្វីៗ​ដែល​នៅ​ជុំវិញ ខ្លួនគេ  រាប់ទាំង​មនុស្ស រាប់ទាំង ឪពុកម្តាយ របស់​ពួកគេ​ផងដែរ​។ កុមារ​ដែលមាន​អាយុ​កាន់តែច្រើន អាច​លេង​ដោយ​ខ្លួនឯងបាន ហើយ​ពួកគេ​ចូលចិត្ត សកម្មភាព គូរគំនូរ ល្បងប្រាជ្ញា និង​ការអាន សៀវភៅ​គំនូរ​ជាដើម​។  នេះ​បើតាម​ការ​អោយដឹងពី​លោក​Sandi Mann ។​

​លោក Jade Cobbs ប្រធាន​ផ្នែក​គ្រប់គ្រង​កា​ប៉ី​ន (Cabin) របស់ អ៊ែ​ម​មឺ​រឹត​ក៏បាន​ឲ្យ​ដឹងថា អាកាសចរ​ណ៏ អ៊ែ​ម​មឺ​រឹត យល់ច្បាស់​ក្តីបារម្ភ​របស់​ឪពុកម្តាយ​ដែល​តែងតែ​មានការ​ញញើត នឹង​គំនិត​នៃ​ការធ្វើដំនើរ ហោះហើរ ផ្លូវ​ឆ្ងាយ ជាមួយ​កូនតូចៗ​ដែល​ឆាប់​អ​ផ្សុ​ុ​ុ​ក​។ លោក​បាន​បន្ថែមថា ការសិក្សា​នេះ អាចជួយ​អោយ​ឪពុកម្តាយ ធ្វើដំណើរ ជាមួយ​កូនៗ​វ័យ ០ ដល់​១២​ឆ្នាំ អាច​រៀបចំ​លំដាប់​សកម្មភាព​និង​ជម្រើស​កាន់តែច្រើន​លើ បន្ថែម លើ​ប្រព័ន្ធ កម្សាន្ត នៅក្នុងពេល​ហោះហើរ​ដែលមាន​ស្រាប់​របស់ អ៊ែ​ម​មឺ​រឹត​។

​លោក Jade Cobbs បាន​មានប្រសាសន៍ថា​៖ “​ពួកយើង ដឹង​យ៉ាងច្បាស់​ថា ឪពុកម្តាយ​ជារឿយ ៗ​តែងមាន ការ​ញញើត នឹង​គំនិត​នៃ​ការធ្វើដំណើរ ហោះហើរ ផ្លូវ​ឆ្ងាយ ជាមួយ​កូនៗ​ដែល​ឆាប់​អផ្សុក​ប៉ុន្តែ​ឪពុកម្តាយ មិនគួរ​រង់ចាំ​រហូត ដល់​នាឡិកា នៃ​ភាព​អផ្សុក​រោទិ៍​នោះទេ​។ ដែល​នេះ មិន​តម្រូវ​តែ លើ​ការស្នើ​ឲ្យ​បុគ្គលិក បម្រើការ លើ​យន្ត ហោះ​ផ្តល់​កញ្ចប់​សកម្មភាព កម្សាន្ត​ផ្សេងៗ សម្រាប់​កូនៗ​របស់​អ្នក ឬ​ទស្សនា​កម្មវិធី​ទូរទស្សន៍ ដែលមាន លក្ខណៈ​ជា​គ្រួសារ ឬ​ភាពយន្ត​ដែលមាន ស្រាប់​នៅ ក្នុង​ប្រព័ន្ធ​កម្សាន្ត នៅក្នុងពេល​ហោះហើរ​របស់ ក្រុមហ៊ុន អ៊ែ​ម​មឺ​រឹត នោះទេ ឪពុកម្តាយ​ដែល ធ្វើដំណើរ ជាមួយ​កូនៗ អាច​ជៀសវាង​ភាព​អផ្សុក តាមរយៈ សកម្មភាព កម្សាន្ត​ផ្សេងៗ​ដែល​បានរៀបចំ​ទុក រួម​និង​ហ្គេម និង​ការកម្សាន្ត​ដែល មាន​ស្រាប់​នៅ លើ​យន្តហោះ​”​។

​លំដាប់​សកម្មភាព​ចម្រុះ​សម្រាប់​វ័យ​នីមួយៗ ដែលមាន​នៅក្នុង​(CBQ) រួមមាន (1) សកម្មភាព​សកម្ម (A)  រួមមាន ដើរទៅ​មក​នៅ​ច្រក​ផ្លូវ​ដើរ​និង​លេងបៀរ  (2) អសកម្ម​ភាព (P) រួមមាន ទស្សនា ខ្សែ ភាពយន្ត​និង​ការ​ស្តាប់​តន្ត្រី (3) ការប្រាស្រ័យ​ទាក់ទង​ទៅវិញទៅមក (I) រួមមាន  និទានរឿង ជជែក​លេង រវាង​ឪពុកម្តាយ​និង​កូនៗ និង (4) សកម្មភាព​ដែល​បំផុស​ភាព​ច្នៃប្រឌិត (C) រួម​មានការ​គូរគំនូរ និង​ផាត់​ពណ៌ និង (5) ទំនាក់ទំនង ខាង​ញាណ​ឬ​អារម្មណ៍ (S) មានដូចជា​ការ​ញាំ​នំចំណី និង​ការ​សម្រាក​ជារឿយៗ​។

​តារាង​កម្រិត​ភាព​អផ្សុក​របស់​កុមារ​អាយុ​ក្រោម​១២​ឆ្នាំ (CBQ) នេះ អាច​ទាញ​យកបាន​នៅលើ​គេហទំព័រ​របស់ ក្រុមហ៊ុន អាកាសចរណ៍ អ៊ែ​ម​មឺ​រឹត​។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com